© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពិតជាគួរអោយអាណិតស្នំឯកជឹងណាស់ ទើបតែរៀបអភិសេកចូលក្នុងរាជវាំង តែក៏ត្រូវជួបជាមួយសត្រូវដែលមិនដឹងច្បាស់ថាជាអ្នកណាទៅហើយ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គម្ចាស់ពីងនៅមិនទាន់មានក្តីស្រឡាញ់ពិតចំពោះព្រះនាងទៀតផង។
កាលពីវគ្គមុនស្នំឯកជឹងត្រូវបានអ្នកនៅក្នុងរាជវាំងដាក់ថ្នាំសណ្តំរួចលួចដុតសំណាក់សៀវភៅដែលមានស្នំឯកនៅក្នុងនោះ ប៊ិះតែនឹងអស់ជីវិតក្នុងភ្លើងទៅហើយ។ តែសំណាងណាស់មានក្រុមកងទ័ពនាគរាជ ជួយពន្លត់ភ្លើង និងជួយសង្គ្រោះស្នំឯកចេញទាន់ពេលវេលា។
បន្ទាប់ពីមានរឿងហេតុបែបនេះកើតឡើង ធ្វើអោយព្រះអង្គ និងក្រុមកងទ័ពនាគរាជខិតខំស្វែងរកតម្រុយ និងភស្តុតាងផ្សេងៗដើម្បីវែករកមុខឃាតករ។ ក្នុងចំណោមអ្នកដែលព្រួយបារម្ភស្នំឯក ក៏ប្រហែលជាមានលាយឡំជាមួយនឹងមនុស្សអាក្រក់ផងដែរ។
នៅថ្ងៃទី១៦នេះ សម្រាប់វគ្គថ្មី នឹងបើកបង្ហាញមុខមាត់ពិតរបស់ជនអាក្រក់ដែលប៉ងសម្លាប់ស្នំឯក។ ទស្សនិកជនប្រហែលជានឹកស្មានពុំដល់ទេថាម្នាក់នោះគឺជាមេក្លោងធំក្នុងការប៉ងសម្លាប់ស្នំឯក។ តើជាអ្នកណា? កុំភ្លេចរង់ចាំតាមដានទស្សនា រឿង «ល្បិចក្នុងរាជវាំងវគ្គ២» ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖