© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគហុងកុង ដែលល្បីខ្លាំងកាលពីដើមឆ្នាំ២០១៨ «ល្បិចក្នុងរាជវាំងវគ្គ២» ដែលទស្សនិកជនកំពុងតែទន្ទឹងរង់ចាំក្នុងការប្រែសម្រួលនិងបញ្ចូលសំលេងជាភាសារខ្មែរ ពេលនេះបានមកដល់ហើយ ដែលនឹងត្រូវចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។
រឿង «ល្បិចក្នុងរាជវាំងវគ្គ២» នេះដែរបានពង្រីកភាពល្បីល្បាញរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សាំងហ្គាពួរ ចិន តៃវ៉ាន់ អូស្ត្រាលី ដែលប្រទេសទាំងនេះបានចាក់ផ្សាយក្នុងខែឩសភាដំណាលគ្នា ដោយឡែកប្រទេសកម្ពុជាយើងនឹងត្រូវចាក់ផ្សាយក្នុងខែតុលានេះហើយ។
រឿងដ៏ល្បីល្បាញមួយនេះចូលរួមសម្តែងដោយ តារាល្បីៗប្រចាំប៉ុស្ត៍TVB ដូចជា៖ Nacy wu, Annie Liu, Steven Ma, Kenneth Ma, Edwin Siu, Chrissie Chau, Alice Chan, Jacqueline Wong, Susan Tse, និង Candy Lo។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា ជាមួយនឹងការបញ្ចូលសម្លេងជាភាសាខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖