© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង «គ្រួសារតៅហ៊ូ» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន អស់បីភាគមកនេះ ជឿជាក់ថាទស្សនិកជនប្រាកដជាជក់ចិត្ត និងចង់តាមដានសាច់រឿង ជាពិសេសគឺទំនាស់រវាងលោកស្រី Siu Sau និង Wong Sui Ming។
ពួកគេទាំងពីរនាក់មតែងតែមានគំនិតខ្វែងគ្នា ក្នុងការរៀបចំរោងចក្រតៅហ៊ូ ដោយអ្នកស្រី Siu Sau នៅតែប្រកាន់ខ្ជាប់នូវគំនិតបែបចាស់ និងប្រើការចងចាំដើម្បីកត់ត្រាផ្សេងៗ។ ចំណែកឯ Wong Sui Ming ជាក្មេងជំនាន់ក្រោយ ហេតុដូចនេះគេតែងតែមានគំនិតវិវឌ្ឈន៍ថ្មីៗរហូត។
បើនិយាយពី អាឡាន កូនស្រីរបស់ Siu Sau តាមពិតគឺជាមិត្តភ័ក្តិជាមួយ Wong Sui Ming តាំងតែពីពួកគេនៅតូចៗមកម្ល៉េះ។ ពួកគេបានបែកបាក់គ្នាអស់រយៈពេលជាង២០ឆ្នាំ នៅពេលដែលបានជួបគ្នាម្តងទៀត គឺស្របពេលដែល Wong Sui Ming បានបែកបាក់ជាមួយសង្សាររបស់គេគឺ Gei Hiu Ying ។ អាឡាន និង Wong Sui Ming ក៏បានស្រឡាញ់គ្នាទៅវិញទៅមក តែ Wong Sui Ming នៅមិនទាន់ដឹងថាម្តាយរបស់ អាឡាន គឺជាមនុស្សតែម្នាក់ដែលតែងតែខ្វែងគំនិតជាមួយគេទេ។ ចុះប្រសិនបើពួកគេទាំងពីរនាក់បានជួបគ្នា នឹងមានរឿងអ្វីកើតឡើង? តើពួកគេត្រូវប្រឈមមុខបែបណា?
កុំភ្លេចតាមដានទស្សនារឿង «គ្រួសារតៅហ៊ូ» ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖