© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃដែលល្បីខ្លាំងកាលពីឆ្នាំ២០១៧ រឿង«ភ្លើងស្នេហ៍ ភ្លើងឬស្យា» ពេលនេះកំពុងតែមានវត្តមាននៅលើកញ្ចក់ទូរទ្សន៍ភីអិនអិនហើយ។ ចាប់តាំងពីថ្ងៃចាក់ផ្សាយដំបូងរហូតមកដល់ពេលនេះកាន់តែធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងឡើង ជាពិសេសគឺតួ រឺង ដែលជាតួកាចឆ្នាស់ ឈ្នានីសក្នុងរឿងនេះបានចេញមុខសារជាថ្មី ស្របពេលដែលភីម និង រឺក ជិតដល់ថ្ងៃរៀបការ។
វត្តមានរបស់រឺងពេលនេះ មិនបានធ្វើអោយអ្នកជុំវិញខ្លួនសប្បាយចិត្តនោះទេដោយសារតែគ្រប់គ្នាដឹងថានាងមិនមែនជាមនុស្សល្អ គឺមានតែភីមប៉ុណ្ណោះ ដែលតែងតែគិតថារឺងគឺជាមិត្តភ័ក្តិល្អតែមួយគត់សម្រាប់នាង។
ពេលនេះរឺងបានព្យាយាមរកគ្រប់វិធីដើម្បីបានចូលជិតរឺក និងភីម ដោយសារតែនាងបានដឹងថារឺក និងភីមជិតដល់ថ្ងៃរៀបការហើយ ប៉ុន្តែរឺកមិនអាចលើកលែងទោសអោយនាងបានទេ ដោយសារតែអ្វីដែលនាងបានធ្វើទៅលើរឺកជាមេរៀនដែលមិនអាចភ្លេចបាន និងឈឺចាប់បំផុតក្នុងជីវិតរបស់គេ។
បើក្រឡេកមកមើលជីវិតរៀបការរបស់រឺងជាមួយធឺតវិញ មិនមានភាពល្អូកល្អឺនដូចជាពេលមុនឡើយ ទាំងអស់នេះគឺមកពីរឺងគិតតែពីចាយលុយខ្ចះខ្ចាយ មិនចេះសន្សំ និងមិនជួយកិច្ចការរបស់ប្តី ថែមទាំងមិនទៅចូលរួមបុណ្យសពប៉ាក្មេកដែលទើបនឹងស្លាប់ទៀត។ ដោយឡែករបររកស៊ីរបស់ធឺតពេលនេះក៏មានភាពរអាក់រអួល ជាហេតុធ្វើអោយជីវិតគ្រួសាររបស់ពួកគេមិនទទួលបានសុភមង្គល មានតែការឈ្លោះប្រកែកគ្នា។
ដោយឡែកសម្រាប់យប់នេះ គឺចូលដល់វគ្គដែលភីម និងរឺករៀបការហើយ តើរឺងនិងមានគម្រោងអាក្រក់បែបណា ដើម្បីបង្កើតជាបញ្ហាក្នុងពិធីមង្គលការនេះ?
សូមកុំភ្លេចទស្សនារឿង «ភ្លើងស្នេហ៍ ភ្លើងឬស្យា» ផ្សាយជូនរៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ វេលាម៉ោង៩:០០-១០:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីនៅយប់នេះសូមចុច៖
ដោយ៖