© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នាថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០១៨ កម្មវិធី «ស៊ីអារម្មណ៍» បានអញ្ជើញតារាសម្តែងល្បីៗក្នុង រឿង «អាថ៍កំបាំងត្រីសូល៍» ដើម្បីធ្វើកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងដំណើរការថតរឿងនេះទាំងមូល ក្នុងនោះទស្សនិកជនក៏បានដឹងខ្លះៗរួចមកហើយពីកិច្ចសម្ភាសន៍នេះ។
មកដល់សប្តាហ៍នេះ ពួកគាត់ទាំងប្រាំនាក់នៅតែបន្តបង្ហាញជូននូវបទពិសោធន៍អំឡុងពេលថត រឿង «ថ៍កំបាំងត្រីសូល៍» ដល់ទស្សនិកជនបានដឹង។ ថ្វីត្បិតតែពួកគាត់សុទ្ធតែជាតារាជំនាន់ថ្មី ប៉ុន្តែទេពកោសល្យក្នុងការសម្តែងមានភាពរស់រវើក និងបត់បែនបានគ្រប់ទម្រង់នៃការសម្តែង។ តារាកម្ពុជាល្បីៗនៅក្នុងរឿងនេះមានដូចជាកញ្ញា យូប៊ីន លោក វៃហាំង និងលោកយឹម ណារ៉ា ដោយឡែកសម្រាប់តារានៃប្រទេសថៃគឺមាន Peth និង Mai។
ថ្លែងនៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» ពួកគាត់ក៏បានលើកឡើងស្រដៀងគ្នាដែរថា បើទោះបីជាការសម្តែងជាមួយគ្នាដោយប្រើប្រាស់ភាសាពីរផ្សេងគ្នា ប៉ុន្តែការសម្តែងនៅតែស៊ីសង្វាក់គ្នាដោយសារតែអ្នកដឹកនាំ និងក្រុមកាងារទាំងអស់មានការសហការគ្នាបានល្អ ប៉ុន្តែទន្ទឹមនឹងការសម្តែងបានយ៉ាងល្អនេះដែរ ពួកគាត់ក៏នៅមានតែជួបនូវបញ្ហាលំបាកមួយចំនួនដែរដូចជា រឿងមួយនេះត្រូវមានឈុតវៃតប់ច្រើនដែលតម្រូវអោយតួម្នាក់ៗត្រូវហាត់សមដើម្បីអោយការ
សម្តែងមានភាពស័ក្តិសម ជាពិសេសដោយសារតែរឿងមួយនេះមានលាយឡំជាមួយអភិនិហារ ដូច្នេះត្រង់ឈុតខ្លះក៏តម្រូវអោយតួសម្តែងថត និងសម្តែងតែម្នាក់ឯងដើម្បីអោយខាងបច្ចេកទេសកាត់បញ្ចូលបន្ថែមដើម្បីអោយមានភាពរស់រវើក។
ចង់ទស្សនាកិច្ចសម្ភាសន៍ទាំងមូលសូមកុំភ្លេចរង់ចាំទស្សនា នាថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០-១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតពិសេសសូមចុច៖
ដោយ៖