© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងដែលធ្លាប់គ្រងដំណែងជាតួឯកជាច្រើនរឿងមកហើយគឺកញ្ញា បេឡា រ៉ានី ធ្លាប់តែសម្តែងជាតួអង្គស្លូត សុភាពរាបសារ បានប្រែក្លាយរសជាតិថ្មីដោយសម្តែងជាអង្គកាចឆ្នាស់ក្នុង រឿង«បុព្វេសន្និវាស» នឹងបានធ្វើអោយទស្សនិកជន កោតសរសើរពីស្នាដៃ និង
ទេពកោសល្យសម្តែងរបស់នាងជាខ្លាំង។
នៅក្នុងរឿង «បុព្វេសន្និវាស» នេះដែរកញ្ញា បេឡា បានសម្តែងជាអង្គពីរផ្សេងគ្នាដែលនាងមិនធ្លាប់ធ្វើពីមុនមក ដោយមួយជាតួអង្គស្ថិតក្នុងសម័យបច្ចុប្បន្នមានរូបរាងធាត់ ជាអ្នករៀនសូត្រ និងមានចរឹតស្លូតត្រង់ ចំណែកមួយទៀតជាតួអង្គស្ថិតនៅក្នុងសម័យបូរាណ ដែលតម្រូវអោយសម្តែងជាតួអង្គកាចឆ្នាស់។
ការសម្តែងជាតួអង្គកាចឆ្នាស់ឆ្នើមនេះដែរ ធ្វើអោយកញ្ញាជួបបញ្ហាលំបាកខ្លះ ព្រោះតែនេះជាការសម្តែងលើកដំបូងដូច្នេះការធ្វើទឹកមុខ និងលេងចរឹតអោយសមជាតួឆ្នាស់មិនមែនជារឿងងាយឡើយ។
ក្រៅពីជួបការលំបាកជាមួយតួឆ្នាស់ឆ្នើម តារាសម្តែងវ័យ២៨ឆ្នាំរូបនេះក៏ជួបបញ្ហាច្រើនទៀតផងដែរដូចជា ត្រូវការតុបតែងខ្លួនច្រើន និងចំណាយពេលយូរ ដូចជាតួកេតស៊ូរ៉ាង នាងត្រូវស្លៀកពាក់ជាច្រើនជាន់ ហើយក្តៅទៀត ចំណែកការស្លៀកពាក់បូរាណវិញគឺនាងពិបាកក្នុងការអង្គុយរហូតទាល់តែថតចប់។ ផលពិបាកមួយទៀតនោះ គឺការនិយាយស្តីបែបបូរាណ ដែលតម្រូវអោយតួសម្តែងនីមួយៗព្យាយាមស្វែងយល់ និងសិក្សារបន្ថែមដើម្បីអោយត្រូវនឹងសម័យកាល។
រឿង «បុព្វេសន្និវាស» នឹងត្រូវចាក់បញ្ចាំងចាប់ពី ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ រៀងរាល់ថ្ងៃចន្ទ-សុក្រ ដោយចាក់បញ្ចាំងពីរដងក្នុងមួយថ្ងៃគឺចន្លោះម៉ោង ៦:០០-៧:០០យប់ និងម៉ោង ១០:០០-១១:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖