© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វីអាណា ត្រូវបានតែងតាំងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន ដែលមានតួនាទី និងឋានៈបន្ទាប់ពី លោកធី ដែលជាម្ចាស់មុខជំនួញដ៏ធំ។ វីអាណា ជោគជ័យក្នុងជីវិតពាក់កណ្តាល ប៉ុន្តែនាងមិនអាចយកបេះដូងគ្រួសារ របស់លោកធីបាន។ លីន ឃើញលោកប៉ារបស់ខ្លួន លើកតម្កើងភរិយាក្រោយបែបនេះ វាកាន់តែធ្វើឲ្យនាងមានអារម្មណ៍ក្តៅក្រហាយ ហើយចាកចេញពីផ្ទះ និងក្រុមហ៊ុន។
លីន បានចាកចេញពីផ្ទះ ដោយស្រវាចាប់ដៃគូរកស៊ីថ្មីជាមួយនឹងក្រុមហ៊ុនអាណាវីនវិញ ដែលជាអតីតសង្សាររបស់វីអាណា។ គ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែឃើញលីន និងលោកធី ដែលជាឪពុកកូន ត្រូវបែកខ្ញែកក្រុមហ៊ុនបែបនេះ ដោយសារតែភរិយាយក្រោយ គឺវីអាណា។ ជាពិសេស ម្តាយរបស់លោកធី ដែលគាត់មិនពេញចិត្តនឹងវត្តមានរបស់វីអាណាចូលមកជាសមាជិកឡើយ។
វីអាណា បានដឹងច្បាស់ថា គ្រប់គ្នា នៅក្នុងគ្រួសាររបស់លោកធី មិនចូលចិត្តនាង ហើយចង់អោយនាងចាកចេញពីត្រកូលអភិជនមួយនេះ ប៉ុន្តែវីអាណា សន្យានឹងខ្លួនឯងថា នាងដើរមកដល់ដំណាក់កាលនេះ មិនចុះចាញ់ មិនថយក្រោយជាដាច់ខាត។
ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត វីអាណា នឹងរៀបគំរោងការអោយលីនចូលមកក្នុងក្រុមហ៊ុនវិញអោយបាន ដើម្បីអោយលោកធី មើលឃើញពីសមត្ថភាពរបស់នាង។ តើវីអាណា អាចទៅរួចទេ បំបាកក្មេងស្រីមានះដូចជាលីនបាននោះ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ល្បែងជំនួញបេះដូង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ