© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃឈប់សម្រាកមួយ ការ៉ាត់ អាយ និងវីនិច បានធ្វើដំណើរកម្សាន្តនៅលេងសមុទ្រ។ វីនិច ជាតួអង្គឈ្នានីស ដែលមិនចង់អោយការ៉ាត់ និងអាយ បានជួបគ្នានោះទេ។ នៅយប់មួយ ក្រោយពីទទួលទានអាហារពេលល្ងាចរួច វិនិច ហេតុតែចង់គេងជាមួយនឹងអាយ នាងបានប្រើល្បិច ដាក់ថ្នាំក្នុងទឹកសុទ្ធ ដើម្បីអោយអាយបាត់ស្មារតី នឹងអាលបញ្ឈឺចិត្តការ៉ាត់។
អាយ ជាបុរស ដែលអាចទប់ជំហរស្មារតីបាន ដោយមិនទន់ជ្រាយទៅតាមកលល្បិចរបស់វីនិចនោះទេ។ វីនិច សង្ឃឹមថា អាចនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញ ល្បិចកលរបស់នាង បានបណ្តាលឲ្យអាយ និងការ៉ាត់ កាន់តែបន្ថែមភាពស៊ីជម្រៅជាមួយគ្នាកាន់តែខ្លាំង។
នៅយប់នោះ អាយបានចូលទៅកាន់បន្ទប់ការ៉ាត់ដែលនៅក្បែរនោះ ដោយមិនដឹងខ្លួន ដោយពួកគេទាំងបានសាងនៅមិត្តភាពចំណងស្នេហ៍កាន់តែស្អិតរមួត។ វីនិច ខកចិត្ត ដែលគំរោងការខ្លួនមិនបានសម្រេច ហើយថែមទាំងបណ្តោយអោយអាយ របូតចេញពីខ្លួនទៀតផង។
ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត វិនិច នឹងមិនព្រមចុះចាញ់ម្តងទៀតទេ នឹងនឹងព្យាយាមអោយអាយធ្លាក់ចូលទៅក្នុងគំរោងការរបស់នាងជាថ្មីម្តងទៀត។ តើអាចទេ ដែលកម្លោះអាយម្នាក់នេះ នឹងត្រូវរបូតចូលទៅក្នុងល្បិចស្រីស្អាតដូចជា វីនិចនោះ?
សូមបន្តរង់ចាំទស្សនាសាច់រឿងដ៏ល្អមើលមួយនេះ នៅក្នុងរឿង «ស្នេហ៍អ្នកមេម៉ាយ៣០ប្លាយ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ០៩ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ