© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាជាសាច់រឿងមួយដែល សូម្បីតែអ្នកទស្សនាក៏ពិបាកទទួលយកដែរ តួយ៉ាងដូចជា តួអង្គ នាយធៀន ដែលជាអតីតសង្សារបណ្តូលចិត្តរបស់នាងង៉ាម។ ដោយសារតែបញ្ហានៅក្នុងគ្រួសារ ង៉ាមត្រូវតែបង្ខំចិត្តទទួលយកព្រះបុត្រាឆាងជាស្វាមី ហើយបំភ្លេចធៀនដែលជាសង្សារសម្លាញ់ចិត្តចោល។
ឆ្លៀតពេលដែលធៀន ទទួលខុសត្រូវទៅលើរឿងដែលកើតឡើងទៅលើបងប្អូនជីដូនមួយរបស់ខ្លួន គឺបូតាផងនោះ ង៉ាម ក៏សម្រេចចិត្តកាត់ផ្តាច់និស្ស័យស្នេហាមួយនេះចោល ហើយជ្រើសរើសដើរផ្លូវជីវិតមួយ ដែលអាចលើកតម្កើងគ្រួសារបានមកវិញ។
នារាត្រីមួយ នៅក្នុងពិធីជប់លៀង ដែលមានវត្តមាន ខ្សែរាជវង្សជាច្រើន ដោយក្នុងនោះ ក៏មាន ង៉ាម និងព្រះបុត្រាឆាងផងដែរ ។ ព្រះបុត្រាឆាង ស្រវឹងជោគជាំ ដែលសឹងតែមិនអាចនឹងជូនង៉ាមត្រឡប់ទៅដំណាក់បានទេ។
ស្របពេលនោះ ធៀន ក៏នៅក្នុងពិធីនោះដែរ ហើយគេបានកាត់ចិត្ត ជូនព្រះបុត្រា ឆាង និងអ្នកម្នាង ង៉ាមត្រឡប់មកដំណាក់ដោយសុវត្ថិភាព។ អារម្មណ៍ មនុស្សដែលធ្លាប់ស្រឡាញ់ ប្រែមកជាមិត្តភក្តិ បានត្រឹមតែការពឹងពាក់ និងជួយបែបនេះ វាពិតជាពិបាកទទួលយកណាស់សម្រាប់ធៀន ។
តើដំណើសាច់រឿងមួយឈុតនេះ នឹងបន្តទៅជាបែបណាទៀត បើសិនជាព្រះបុត្រាដឹងថា ង៉ាម និងធៀន នៅតែមិនអាចបំភ្លេចគ្នាបាននោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ក្លិនផ្កាក្តាំងងា» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ