© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការសងសឹក ដណ្តើមយកអ្វីៗមកវិញ កំពុងតែចាប់ផ្តើមហើយ នៅក្នុងខ្សែជីវិតរបស់នាងង៉ាម កូនស្រីអ្នកពលីជីវិតដើម្បីជាតិដ៏កម្សត់។ ង៉ាម ត្រូវបានព្រះបុត្រាឆាងសព្វព្រះទ័យ ហើយបានលើកនាងធ្វើជាអ្នកម្នាងធំពេញច្បាប់ទៀតផង។
អ្នកម្នាង សែង ច័ន្ធដែលជាត្រូវជាអ៊ំស្រីបង្កើតរបស់ង៉ាម ដូចជារស់ម្តងទៀត ក៏ព្រោះតែនៅសោយសុខលើបុណ្យវាសនារបស់ក្មួយស្រី។ នាងង៉ាម ត្រូវបានអ្នកម្នាងអ៊ំ ផ្លំត្រចៀកអោយកាន់តែស្អប់ ខឹង អ្នកម្នាងភិគុណដែលជាម្តាយក្មេក ហើយទាមទារយកនូវអ្វីដែលគេធ្លាប់ប្រមាថមើលងាយពីមុន ដើម្បីលើកមុខមាត់គ្រួសារ។
អ្នកម្នាង ភិគុណ សឹងតែក្អួតឈាមចេញមកក្រៅ ដោយសារតែកូនប្រសារស្រីជាសត្រូវស៊ីសាច់ហុចឈាម ស្អប់ដល់ពូជ បែរជាមកត្រូវធ្វើប្រពន្ធរបស់កូនប្រុសសំណព្វចិត្តទៅវិញ។ ព្រះបុត្រាឆាង មិនខ្វល់ពីអ្វីទាំងអស់ សំខាន់យកចិត្តនាងង៉ាម ថ្នាក់ថ្នមនាងង៉ាម គ្រប់ពេលមិនអោយទើសចិត្ត។ ទង្វើរបែបនេះ កាន់តែធ្វើឲ្យង៉ាមងាយស្រួលបំបាក់មុខអ្នកម្នាងភិគុណបានយ៉ាងឆ្ងាញ់ដៃតែម្តង។
ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត កាន់តែល្អមើលជាមួយនឹងឈុតឆាកសង្គ្រាមពាក្យសម្តី ហែកមេឃ ហែកដី រវាងម្តាយក្មេក និងកូនប្រសារស្រី ។ ចង់ដឹងថា តើឈុតឆាកនោះ ល្អមើលយ៉ាងណាខ្លះ សូមរង់ចាំទស្សនានៅក្នុងរឿង« ក្លិនផ្កាក្តាំងងារ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រវេលាម៉ោង ០៦ ល្ងាច តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ