© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឆាប់ៗនេះស្ថានីយទូរទស្សន៌ភីអិនអិននឹងចាក់ផ្សាយនូវខ្សែភាពយន្តភាគខ្មែរមួយថ្មីសន្លាងគឺ រឿង«ទូកបាត់ច្រវ៉ា» ដែលចូលរួមសម្តែងដោយតារាល្បីៗដូចជា កញ្ញា ឌុច លីដា, អ្នកនាង កាតុ, អ្នកនាង ស្វែង សុជាតា, កញ្ញា ព្រីម លីហ្សា, កុមារី ជូលី, លោក សុធារ៉ា, លោក ចាបចៀន, លោក សាវីនហ្វីលីប, លោកបញ្ញាសិទ្ធ និងតារាល្បីៗជាច្រើនរូបទៀត។
រឿង«ទូកបាត់ច្រវ៉ា» ជាខ្សែភាពយន្តដែលចង់បង្ហាញអំពីមនោសញ្ចេតនា កំសត់ព្រាត់ប្រាស់ រវាងស្រ្តីម្នាក់ជាម្តាយដែលមិនទទួលខុសត្រូវទុកកូនស្រីចោលអោយនៅជាមួយមិត្តភក្តិ ដើម្បីទៅរស់នៅជាមួយបុរសដែលខ្លួនស្រលាញ់ គ្រប់យ៉ាងក្លាយទៅជាគំនុំរវាងម្តាយនឹងកូន។ នៅក្នុងសាច់រឿងទាំងមូលមានភាពចាក់ស្រេ:បង្កើតនូវស្នេហាត្រីកោណម្តាយនឹងកូន តើការឌឺដងក្នុងល្បែងស្នេហាធ្វើអោយពួកគេមានសេចក្តីសុខទេ? តើចំណោទស្នេហារបស់ពួកគេទៅជាយ៉ាងណា ? តើមនោសច្ចេនាម្តាយនិងកូនអាចផ្សះផ្សាបានឬយ៉ាងណា? ចង់ដឹងថាបញ្ហាទាំងអស់ត្រូវដោះស្រាយយ៉ាងណា មានតែភីអិនអិនតែមួយគត់ដែលអាចស្រាយចម្ងល់នេះបាន។
សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរ រឿង«ទូកបាត់ច្រវ៉ា» ចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ៩ ខែ កុម្ភៈ រៀងរាល់ថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧និង៥០នាទីដល់ម៉ោង ៩យប់។ គាំទ្រភាពយន្តខ្មែរ ដើម្បីជាកម្លាំងចិត្តផលិកករខ្មែរ និងភាពរីកចម្រើនវិស័យភាពយន្តនៅកម្ពុជា!
តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖ www.facebook.com/PNNDramaFanClub
ដោយ៖