© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី សមរភូមិសួនទឹក កាន់តែកៀកចូលមកដល់សប្តាហ៍ថ្មីទៀតហើយ ដោយមានវត្តមានរបស់តារាសម្តែងល្បីៗចូលរួមប្រកួតប្រជែងជាមួយវិញ្ញសារហ្គេមជាច្រើនក្នុងកម្មវិធី។ ជាការពិតណាស់ កម្មវិធី សមរភូមិសួនទឹក តែងតែបានអញ្ជើញតារាចម្រុះជំនាញមកចូលរួមលេង និងចែករំលែកភាពសប្បាយរីករាយផងដែរ។ សប្តាហ៍ថ្មី ទស្សនិកជននឹងបានទស្សនាជាមួយវត្តមានរបស់តារាសម្តែងដ៏ល្បីបួនដួង សុទ្ធតែជាតារាក្នុងដួងចិត្តរបស់ទស្សនិកជន។ តារាទាំងបួនដួងរួមមានកញ្ញា យូប៊ីន លោក វៃហាំង កញ្ញា ជេននី និងលោក ណាខុន។
អ្វីដែលកាន់តែគួរអោយចង់ទស្សនាថែមទៀតនោះគឺកញ្ញា យូប៊ីន និងលោក វៃហាំង ដែលគ្រប់គ្នាដឹងថាជាគូស្នេហ៍ល្អូកល្អឺននឹងគ្នានោះ នឹងមកប្រកួតប្រជែងគ្នាវិញម្តង។ ក្នុងនោះក្រុមព័ណ៍លឿង និងមានវត្តមានលោក វៃហាំង និងកញ្ញា ជេននី និងបានដាក់ឈ្មោះក្រុមរបស់ខ្លួនគឺក្រុម ចៅហ្វាយ ចំណែកក្រុមព័ណ៍ខៀវ មានវត្តមានរបស់កញ្ញា យូប៊ីន និងលោក ណាខុន សម្រាប់ឈ្មោះក្រុមខ្លួនគឺក្រុម កិន្នរី ។
ចាំមើលថាតើល្អមើលយ៉ាងណានៅពេលអ្នកទាំងបួនប្រកួតគ្នាជាមួយវិញ្ញាសារទាំងនេះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី សមរភូមិសួនទឹក ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត