© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែជក់ចិត្តពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីកម្មវិធី គ្រួសាររីករាយ ដែលតែងតែផ្តល់ជូននូវភាពរីករាយទៅដល់កុមារតូចៗ មិនថាតែកុមារដែលមកចូលរួមលេង ឬកុមារដែលតាមដានទស្សនាតាមគេហដ្ឋាន។ នៅសប្តាហ៍នេះភាពរីករាយសម្រាប់ប្អូនៗកុមារតូចៗនៅតែបន្តផ្តល់ជូន តាមរយៈការលេងហ្គេមកម្សាន្តជាច្រើន ថែមទាំងមានការផ្តល់ជូននូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរប្រសិនបើប្អូនៗ និងតារាកិត្តិយសអាចសហការគ្នាបានល្អ។
អ្វីដែលសំខាន់រាល់វិញ្ញាសារទាំងអស់ពិតជាមិនងាយស្រួលឡើយសម្រាប់ប្អូនៗដែលជាកុមារតូចៗ។ មានវិញ្ញាសារខ្លះប្អូនក៏អាចស្មានដឹងថាជាអ្វី ប៉ុន្តែវិញ្ញាសារភាគច្រើនដែលតម្រូវអោយប្អូនៗលេងជាមួយតារាកិត្តិយសគឺហាក់ពិបាកបន្តិចសម្រាប់ប្អូនៗទាំងប្រាំនាក់។
សប្តាហ៍ថ្មីនេះវត្តមានរបស់តារាកិត្តិយសគឺកញ្ញា ព្រះ កាយច័ន្ទ តម្រូវអោយមកលេងជាមួយប្អូនៗទាំងប្រាំរូបគឺកុមារា វ៉ា វរៈវិភូ កុមារី វ៉ាសុម៉ាណាឃីត កុមារី ឯក ម៉ូនីកា កុមារី យឹម ដាលីន និងកុមារី យឹម ដាលីស។ តើប្អូនៗទាំងប្រាំរូប និងកញ្ញា ព្រះ កាយច័ន្ទ អាចសហការគ្នាយករង្វាន់បានគ្រប់វគ្គឬក៏យ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ហង្ស