© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រាវ ត្រូវបានគូសង្សារដែលឆ្លងជាតិ នាំនាងទៅលាក់ទុកនៅលើកោះគុជខ្មៅ ដែលទីកន្លែងអាថ៌កំបាំង មិនងាយនឹងអ្នកណាម្នាក់ទៅដល់នោះទេ។ កោះគុជខ្មៅនោះ ត្រូវបានទិញដោយគ្រួសារអភិជនម្នាក់ ហើយគេមានសិទ្ធគ្រប់គ្រង ដោយពុំទទួលមនុស្សពីក្រៅឲ្យចូលទៅទស្សនាផ្តេសផ្តាសបានឡើយ។
ប្រាវ នៅលើកោះនោះ រយៈពេលដ៏យូរ ប៉ុន្តែវាហាក់ដូចជាខ្លីសម្រាប់នាង ព្រោះផាចារ៉ា ដែលជាគូសង្សាររបស់នាងពីអតីតជាតិ ចង់ឲ្យនាងចង់ចាំឡើងវិញ ពីអ្វីដែលនាង បានធ្វើដាក់ខ្លួន កាលពីរាប់រយឆ្នាំមុន។
ប្រាវ គឺជាម៉ាត្រា ក្នុងជាតិមុន ហើយនាងបានសាងបាបកម្មជាមួយនឹងផាចារ៉ាជាច្រើន រហូតគេមិនអាចចាប់ជាតិជាមនុស្សបាន។ ជាច្រើនថ្ងៃ ក្រោយពីមិនអាចរកឃើញប្រាវប្អូនស្រីនាង និងមិត្តភក្តិរបស់នាង បាននាំគ្នាព្យាយាមរក ដោយអ្នកខ្លះទាក់ទងទៅខាងភ្នាក់ងារប៉ូលីស ប៉ុន្តែមិនបានផលនោះទេ។
ព្រីន ដែលជាប្អូនស្រីរបស់ប្រាវ បានស្វែងរកអាថ៌កំបំាង ដែលអាចធ្វើដំណើរទៅដល់កោះគុជខ្មៅនោះបាន។ គ្រប់គ្នា ក្រោយពីព្រីន បានរៀបរាប់ និងប្រាប់ពីផ្លូវ ដែលនាំពួកគេ ទៅជួបប្រាវហើយ ក៏នាំគ្នាធ្វើការតាមផែនការរៀងៗខ្លួន។ តើផ្លូវដែលព្រីន នឹងរកនោះ ជាអ្វី? ហើយគេនឹងទៅដល់កោះគុជខ្មៅ ដែលជាទីកន្លែងអាថ៌កំបាំងនោះ បានដោយរបៀបណា ? សូមរង់ចាំទស្សនានៅក្នុងរឿង «បណ្តាសាស្នេហ៍ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ