© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវ បែកធ្លាយពីទំនាក់ទំនងស្នេហាលួចលាក់ រវាង វីត្រា និងឡាលីន ត្រូវបានក្រុមគ្រួសារដឹងលឺគ្រប់គ្នា បន្ទាប់ពីរ៉ូហ្សាបានដឹង ហើយយករឿងនេះទៅប្រាប់ដល់ម្តាយវិត្រា។ ឡាលីន ត្រូវចាកចេញពីក្រុមហ៊ុនរបស់វិត្រា ទាំងខ្លួនកំពុងតែមានផ្ទៃពោះ ហើយត្រូវរត់គេចខ្លួន ពីការតាមធ្វើបាបរបស់រ៉ូហ្សាថែមទៀតផង។
វិរុត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់វិត្រា ចិត្តមិនដាច់នឹងមើលឃើញបងប្រុសរបស់ខ្លួន ត្រូវម្តាយពង្រាត់ស្នេហាបែបនេះ ក៏ចូលខ្លួនមកជួយជ្រោមជ្រែង ដោះស្រាយរឿងរបស់វិត្រាដោយលួចលាក់។ វិរុត បានឲ្យដាវីនដែលជាភរិយា យកឡាលីនមករស់នៅក្នុងផ្ទះជាមួយខ្លួន ដោយមិនឲ្យអ្នកណាម្នាក់ដឹងនោះទេ សូម្បីតែវិត្រាខ្លួនឯង។
ចំណែកឯវិត្រាវិញ ក្រោយពីបានដឹងថា រ៉ូហ្សា និងម្តាយ នាំគ្នាបណ្តេញឡាលីនចេញពីក្រុមហ៊ុន ដោយមិនអាណិតដល់កូនក្នុងផ្ទៃរបស់ខ្លួនហើយ ក៏សម្រេចចិត្តបោះបង់ការងារមួយរយៈ ហើយតាមរកឡានលីនគ្រប់ទីកន្លែង។ វិត្រា បានទៅរកវិរុត ឲ្យជួយរកឡាលីនត្រឡប់មកវិញ ទាំងដែលពេលនេះ ឡាលីនកំពុងតែត្រូវដាវីននៅមើលថែ។ វិរុត បានរៀបចំផែនការមួយនេះបានយ៉ាងល្អ ដោយយកឡាលីនមកលាក់ទុក ហើយចាំដោះស្រាយចំពោះម្តាយឪពុកនៅពេលក្រោយ ទម្រាំតែកូនក្នុងផ្ទៃសម្រាលចេញមក។
តើវិត្រា នឹងមានអារម្មណ៍បែបណា នៅពេលដែលឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់ មានសុវត្ថិភាពនោះ? ហើយប្អូនប្រុសដែលឆ្លាតដូចជា វិរុត តើអាចមានសមត្ថភាពជួួយបងប្រុសរបស់ខ្លួន បានឬយ៉ាងណា? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «មហិច្ឆិតា» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បិត៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ