© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែប្លែកអារម្មណ៍ទៀតហើយ សម្រាប់ទស្សនិកជន ដែលតែងតែគាំទ្រកម្មវិធីតន្ត្រី Ganzberg Uber Concert-2021 ដែលការមកដល់នៃឆាកតន្ត្រីថ្មីនេះ គឺបាននាំយកនូវមកជាមួយនឹងភាពសប្បាយរីករាយ ដោយមានទាំងតារាចម្រៀង និងកំប្លែងផងដែរ។ ពីស្ថានីយទូរទស្សន៍ភីអិនអិន នឹងត្រៀមនាំជូននូវចំណីចក្ខុ និងការទស្សនាស្តាប់កម្សាន្ត ពីការបកស្រាយចម្រៀងដ៏ពីរោះៗ ពីតារាកិត្តិយសជាច្រើនរូប។ វត្តមានតារាកិត្តិយស ដែលនឹងត្រៀមខ្លួនបម្រើអារម្មណ៍ទស្សនិកជននារាត្រីថ្ងៃអាទិត្យនេះ គឺ រួមមាន លោក ងួន សុបិន្ត ចាប់ដៃគូរួមគ្នាជាមួយនឹង DJ Kaka ដែលទស្សនិកជនបានធ្លាប់ស្គាល់ និងទស្សនាពីការសម្តែងឈុតឆាកកំប្លែងៗរបស់ពួកគាត់រួចមកហើយ។ ក្នុងនោះ ពួកគាត់ មិនត្រឹមតែជាតារាកំប្លែងដែលបានផ្តល់នូវសំណើចជូនអ្នកទស្សនាប៉ុណ្ណោះទេ គឺថែមទាំងអាចបកស្រាយចម្រៀងបានយ៉ាងពីរោះទៀតផង ដូចជា លោក ងួន សុបិន។
តារាកិត្តិយស លោក ងួន សុបិន្ត និងលោក DJ Kaka
ទន្ទឹមនឹងវត្តមានតារាកំប្លែងទាំងពីររូបខាងលើហើយ ហ្វេនៗ ក៏ដូជាអ្នកទស្សនានឹងរំភើបរីករាយជាមួយនឹងការទទួលយកនូវទឹកដមសំនៀងដ៏ពីរោះពី តារាចម្រៀងស្រី ពីររូប គឺ កញ្ញា សុវត្ថិឌី ធារីកា និងកញ្ញា ដា សុម៉ាវត្តី ដោយពួកគាត់ទាំងនឹងនាំយកនូវបទចម្រៀង កំពុងតែពេញនិយមក្នុងស្រទាប់យុវវ័យមកធ្វើការបកស្រាយ។
តារាកិត្តិយស កញ្ញា សុវត្ថិឌី ធារីកា
តារាកិត្តិយស កញ្ញា ដា សុម៉ាវត្តី
ជាចុងក្រោយនៃវត្តមាន តារាកិត្តិយស គឺ កញ្ញា រ៉ូលីន ដែលជាតារាមានទេពកោសល្យខ្ពស់ ក្នុងការអាចបកស្រាយចម្រៀងបានគ្រប់ទម្រង់ និងច្រើនសំលេង។ កញ្ញា ក៏នឹងមានការសម្តែងជូន ជាឈុតឆាកកំប្លែៗ ដើម្បីបន្ថែមឲ្យបរិយាកាសកម្មវិធីកាន់តែរីករាយខ្លាំងឡើងៗ។
តារាកិត្តិយស កញ្ញា រ៉ូលីន
យ៉ាងណាមិញ ពីកម្មវិធីក៏មិនភ្លេចនឹងពេលវេលាសម្រាប់បំពេរ លួងលោមអ្នកទស្សនា មុនពេលចូលនិន្ទ្រា ជាមួយនឹងការរៀបចំជា តន្ត្រី បែប Acoustic អមដោយការតុបតែងភ្លើងពណ៌ក្នុងបរិយាកាសរ៉ូមែនទិចផងដែរ។ សូមកុំភ្លេចរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert-2021 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ