© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយសម្រាកអស់រយៈពេល៤សប្ដាហ៍ ពេលនេះដល់វេលារបស់ជើងខ្លាំងទាំង៤រូបត្រូវឡើងមកប្រជែងគ្នា ដើម្បីដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Ganzberg Onestrike ចាប់ពីថ្ងៃទី១៤ វិច្ឆិកានេះតទៅ។ នាថ្ងៃអាទិត្យទី ១៤ វិច្ឆិកា នេះអ្នកប្រយុទ្ធចិត្តលុះ កែងពិឃាដ ប៊ុន សុធា នឹងត្រូវតតាំងជាមួយ អ្នកប្រដាល់ចិត្តធ្ងន់ ច្បាស់ក្បាច់ បឺត ស ង្ឃឹម នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តើជើងខ្លាំងទាំង២នេះ នរណាឡើងទៅវគ្គបន្ត?
នៅសប្ដាហ៍ក្រោយ ថ្ងៃទី២១ វិច្ឆិកា បន្ទាប់ពីបញ្ចប់ថ្ងៃឈប់សម្រាក ឈានដល់តួនាទី រន្ទះជើងកាប់គល់រញ្ជួយធរណី អេលីត ចំរើន ត្រូវប្រជែងកៅអីទៅវគ្គផ្ដាច់ព្រ័ត្រទល់និង មនុស្សស្ពន់មុខតាន់ ធន់ អៀនឡៃ ការប្រកួតដែលអ្នកនិយមគុនខ្មែរទន្ទឹងរង់ចាំនេះ តើ ចំរើន ឬ អៀនឡៃ អ្នកទៅវគ្គផ្ដាច់ព្រ័ត្រ?
កុំភ្លេចរង់ចាំតាមដានទស្សនា រវាងអ្នកប្រដាល់ទាំង៤នេះ ម្នាក់ណាក្លាយជាអធិរាជទម្ងន់៥៧គីឡូក្រាម និងជាម្ចាស់ខ្សែក្រវាត់ Ganzberg Onestrike អមដោយប្រាក់រង្វាន់ ៤០លានរៀល ? ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ១:០០ រសៀលតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
Ganzberg One Strike ទទួលបានការឧបត្ថម្ភពិសេសផ្ដាច់មុខដោយ ស្រាបៀរហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្នះមេដាយកម្រិតពិភពលោក២០២១៕
ដោយ៖ vanneth