© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្គ្រាមបានកើតឡើងជាច្រើនជំនាន់រវាង ទឹកដីមហាសុង និងលីវ រហូតបង្ខំចិត្តឲ្យព្រះរាជានៃនគរទាំងពីរនេះធ្វើកិច្ចសន្យាជាមួយគ្នា ដោយធ្វើការដោះដូរព្រះរាជបុត្ររៀងខ្លួន។
ព្រះរាជបុត្រនៃនគរសុង ដែលត្រូវជាបុត្ររបស់ស្នំឯកលីវអើ ត្រូវបាននាំព្រះកាយទៅរស់នៅ៣ព្រះវស្សារក្នុងទឹកដីមហាលីវ ដើម្បីកសាងនូវមនោសញ្ចេតនា សន្តិភាពដល់ទឹកដីដែលតែងតែយកគ្នាសត្រូវមួយនេះ។ យ៉ាងណា សង្គ្រាម ក៏ចង់បានទឹកដី នៅតែជាមហិច្ឆតារវាងនគរទាំងពីរដែល ដោយចុងក្រោយ ព្រះរាជបុត្រខាយអើ នៃនគរលីវ ក៏ត្រូវចូលទីវង្គត់ដោយសារតែជនក្បត់ក្នុងនគរសុង។ ចិត្តគំនុំ នៃការសងសឹកចាប់ផ្តើមកកើតឡើងដែលនេះបានធ្វើឲ្យកំហឹងរបស់ស្តេចស្រីនៃនគរលីវកាន់តែផ្ទុះឡើង ។
កំហឹងនេះ បានធ្លាក់ទៅលើព្រះរាជបុត្រជីអើ បុត្ររបស់ស្នំឯកលីវអើ ដែលគេបានភាសព្រះកាយព្រះអង្គទៅកាន់តំបន់ត្រជាក់ខ្លាំង។ ដោយសារតែអាកាសធាតុត្រជាក់ មិនអាចទ្រាំទ្របាន ធ្វើឲ្យព្រះសុខភាពរបស់ព្រះរាជបុត្រជីអើកាន់តែចុះខ្សោយបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលវេលា ដ៏ឈឺចាប់សម្រាប់នគរសុងបានមកដល់ ព្រះរាជបុត្រមួួយអង្គនេះ បានសោយទីវង្គត់ ដែលនេះ ជាការលះបង់ដ៏ធំធេងរបស់ទ្រង់ចំពោះទឹកដី។
តើដំណើរសាច់រឿងទៅភាគបន្ទាប់ទៀត មហាសុង និងមហាលីវ នឹងទៅជាយ៉ាងណា ក្រោយពេលដែលព្រះរាជបុត្រខាងអើ និងជីអើ ចូលវង្គត់អស់ទៅហើយនោះ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« ម្ចាស់ក្សត្រីយ៍រាជវង្សសុង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ