© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពេលវេលារីករាយជាមួយនឹងក្រុមគ្រួសារ បន្ទាប់ពីបំពេញការងារជិតពេញមួយសប្តាហ៍នោះ បានមកដល់ទៀតហើយ ពីកម្មវិធីប្រគុំតន្ត្រី AD Concert 2021 ។ ទស្សនិកជន នឹងបានទទួលយកនូវអារម្មណ៍រំភើបពីសំណាក់វត្តមាន តារាចម្រៀង និងសម្តែង ដែលកំពុងតែមានសន្ទុះខ្លាំងលើវិស័យសិល្បៈនាពេលបច្ចុប្បន្ននេះ។
សម្រាប់ការស្វាគមន៍ នៃការបើកឆាកតន្ត្រីនាសប្តាហ៍ថ្មី រសៀលថ្ងៃសុក្រនេះ ពីកម្មវិធីតន្ត្រី ក៏មានការចូលរួមយ៉ាងពិសេសពីតារាចម្រៀងផង និងក្រុមសម្តែងរបាំផងដែរ។ ក្នុងនោះ រួមមានដូចជា លោក អុីណូ តារាចម្រៀងដែលសំបូរក្បាច់រាំប្លែកៗ មិនចេះជិនណាយហ្វេនៗ និងក្រុមសម្តែងរបាំដែលមានឈ្មោះថា The Blooming Girls ពោរពេញដោយជំនាញ ទេពកោសល្យសិល្បៈពីកំណើត អាចសម្តែងបានជាច្រើនទម្រង់ មិនថា បុរាណ ឬសម័យ។
តារាកិត្តិយស លោក អុីណូ
ក្រុមសម្តែងរបាំ The Blooming Girls
អមជាមួយនឹងការតុបតែងខ្លួន ដ៏ស្រស់សោភា និងកាយវិការដ៏ទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ពីក្រុមរបាំស្រីស្អាតវ័យក្មេងខាងលើ នឹងកាន់តែធ្វើឲ្យបរិយាកាសនៃការប្រគុំតន្ត្រីមានសភាពរស់រវើក និងស្រស់ស្រាយទៅដល់អារម្មណ៍ទស្សនិកជន អ្នកទស្សនា។ ក្រៅពីវត្តមានតារាចម្រៀងលោក អុីណូ និងក្រុមសម្តែងរបាំស្រីស្រស់ The Blooming Girls ក៏មានការចូលរួមបន្ថែមពីតារាស្រីស្អាតទាំងពីរដួងទៀត គឺកញ្ញា ដា សុម៉ាវត្តី និងកញ្ញា អាន់យ៉ា ។ ពួកគាត់ មិនត្រឹមតែមានទឹកដមសំឡេងពីរោះប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់គួរឲ្យទាក់ទាញ ភ័ក្ត្រាស្រទន់ហាក់លួងលោមអារម្មណ៍អ្នកមើលឲ្យដក់ជាប់នឹងតន្ត្រីដ៏ពីរោះថែមទៀតផង។
តារាកត្តិយស កញ្ញា ដា សុម៉ាវត្តី
តារាកិត្តិយស កញ្ញា អាន់ យ៉ា
សូមកុំឲ្យពេលវេលាដ៏ពិសេសប្រចាំសប្តាហ៍ថ្មីនេះ រំលងផុតពីចក្ខុទស្សនិកជនក្នុងផ្ទាំងទស្សនីយ៍ភាពសប្បាយរីករាយនៅក្នុងកម្មវិធី AD Concert 2021 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៧ យប់តទៅ ៕
ឧបត្ថម្ភផ្តាច់មុខដោយ៖
AD ម្ភៃឆ្នាំនៅកម្ពុជា !
AD សម្បូរវីតាមីន ! ញុំា AD ជួយពង្រឹងប្រព័ន្ធការពារ! ធ្វើឲ្យរាងកាយរឹងមាំ!
AD ឈ្នះរង្វាន់អស់ស្ទះ !
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ