© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មន្ត្រីការទូតម្នាក់ បានអញ្ជើញឲ្យចូលរួមប្រជុំជាមួយនឹងព្រះរាជា ត្រូវបានបាត់ខ្លួនដោយគ្មានមូលហេតុ។ ចុងក្រោយ សាកសពដែលមានតែក្បាល ត្រូវបានឃាតករបន្សល់ទុកនៅក្នុងចំណោមហាជនជាច្រើន។ រ៉ានយាន និងស៊ូហ្វូ បានប្រទះឃើញភស្តុតាងមួយចំនួននៅក្នុងឃ្លាំងដាក់ទំនិញមួយ ដែលពោរពេញដោយឈាមប្រលាក់ជោគជាំ។ ឈាមដែលខ្ទាតទៅប៉ះនឹងផ្ទៃជញ្ជាំងនោះ ត្រូវបានឃាតករ បន្លំធ្វើជាគំនូរដោយយកពណ៌មកបន្ថែម ហើយប្រើក្លិនផ្កាក្រអូប ដើម្បីបំបាត់ក្លិនឆ្អាប។
រ៉ានយាន សង្ស័យថា ជាស៊ូហ្វូជាអ្នកនៅពីក្រោយ ដោយឃុំខ្លួនគេជាមួយនឹងការធ្វើទារុណកម្មជាច្រើនរំពាត់។ ស៊ូហ្វូ ហេតុតែជាមនុស្សស្អាតស្អំ សុខចិត្តមិនតវ៉ា រង់ចាំគេសើបរកឃាតករបន្ត ដោយទុកឲ្យខ្លួនត្រូវគេដាក់ទោសមួយរយៈសិន។ លទ្ធផល បានរកឃើញថា ស៊ូហ្វូមិនមែនឃាតករទេ បើតាមការពិនិត្យដិតដល់ពីមន្ត្រីសៀវសុង។
ចុងក្រោយ សាកសពក្បាលរបស់មន្ត្រីការទូតនោះ ត្រូវបានគេនាំយកមកឲ្យរ៉ានយានធ្វើការពីនិត្យ ហើយមន្ត្រីសៀវសុង និងសូ៊ហ្វូ បន្តរួមគ្នាសើបរកអាថ៌កំបាំងនៅលើរទេះសេះដែលដឹកមន្ត្រីការទូតនោះ។ ភាពមិនប្រក្រតីជាច្រើន បានបន្សល់ទុកនៅក្នុងរទេះ ប៉ុន្តែយ៉ាងណា ក៏គេនៅតែមិនទាន់អាចសន្និដ្ឋានបានថា តើឃាតករនឹងលាក់ខ្លួននៅទីណនោះទេ។
ចង់ដឹងថា តើ ឃាតករមួយករណីនេះ នឹងបង្ហាញនូវឈុតឆាកនៃសាច់រឿងយ៉ាងណានោះ សូមបន្តទស្សនានៅក្នុងរឿង« អាថ៌កំបាំងពេទ្យសម័យថាង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ