© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាគឺជារឿងមួយដែលពិបាកទទួលយកបំផុត សម្រាប់មនុស្សស្រីដូចជា តួអង្គ នាងសុីថា ។ រយៈពេល ១០ ឆ្នាំបានកន្លងផុតទៅ អ្វីៗហាក់ដូចជាស្ងប់ស្ងាត់ ប៉ុុន្តែការពិតនៃជីវិតរបស់សុីថា នៅតែដិតដាមដូចជាស្រមោលអន្ទោលតាមប្រាណយ៉ាងដូច្នោះដែរ។ ជាជីវិត ក្នុងនាមជាប្រពន្ធលួចលាក់ ត្រូវចិញ្ចឹមកូនដោយភាពភ័យខ្លាច ពីប្រពន្ធស្របច្បាប់របស់រាជ ប៉ុន្តែសុីថានាងនៅតែមិនអាចដើរចេញពីរាជបាននោះទេ។
ដោយសារតែក្តីស្រឡាញ់ និងអនុស្សាវរីយ៍ជាច្រើនដែលមានជាមួយគ្នា ទើបធ្វើឲ្យសុីថា នាងមិនអាចភ្លេចរាជបានទាល់តែសោះ។ ទាំងកូនរបស់រាជ និងហេឡែន និងជាមួយសុីថា បានធំធាត់ឡើងដំណាលគ្នា ជាសាច់ឈាមបង្កើតមានឈាមឪពុកតែមួយ ប៉ុន្តែពួកគេមានរស់នៅលើទ្រនុំផ្សេងពីគ្នា ខុសឆ្ងាយដូចមេឃ និងដី។ កូនប្រុសរបស់សុីថា ទទួលបានត្រឹមតែប្រាក់កាសសម្រាប់រៀនសូត្រ ការហូបចុក ផ្ទុយស្រឡះពីកូនស្រីរបស់ហេឡែន ដែលរស់នៅយ៉ាងមានភាពកក់ក្តៅបំផុតពីរាជ ។ ដោយចិត្តនឹងអាល័យកូន និងប្រពន្ធធ្លាប់កម្សត់កម្រជាមួយគ្នា រាជបានសម្រេចចិត្តសុំសុីថា និងកូនមករស់នៅក្នុងផ្ទះជាមួយគ្នានឹងហេឡែន។
រឿងនេះ ធ្វើឲ្យសុីថា នាងសឹងតែទទួលយកមិនបាន ព្រោះនាងមិនអាចទ្រាំមើលឃើញពីក្តីសុខរបស់រាជ មានចំពោះស្រីផ្សេងបានទេ ។ ទោះជាសុីថា នាងចិត្តរឹងប៉ុនណា រាជហាក់ដូចជានៅតែប្រកាន់ជំហររឹងមាំ សុំយ៉ាងដាច់ខាតឲ្យសុីថានាំកូនទៅរស់នៅឯទីក្រុង ក្នុងដំបូលរួមគ្នានឹងហេឡេន។
តើនឹងមានរឿងអ្វីកើតឡើងខ្លះ នៅពេលដែលសុីថា និងកូនដើរចូលទៅរស់នៅក្នុងគ្រួសារជាមួយនឹងហេឡែន? វាអាចមានគ្រោះថ្នាក់ចំពោះនារីម្តាយកូនពីរនាក់នេះដែរឬយ៉ាងណា? ហើយការសម្រេចចិត្តរបស់រាជ នឹងត្រឹមត្រូវដែរឬទេ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរាត្រី នៅក្នុងរឿង «រសជាតិអ្នកមាន» ដែលមានផ្សាយជូននៅលើកញ្ចក់ទុរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ