© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដណ្តើមប្រាក់លានរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន Freshy Winner បានរំកិលមកដល់សប្តាហ៍ថ្មីទៀតហើយ។ ទស្សនិកជននឹងទទួលបានអារម្មណ៍រីករាយជាមួយការលេងហ្គេមពីសំណាក់តារាកិត្តិយស និងតារាTik Tok ជួបគ្នាបង្កើតបានជាឈុតឆាកថ្មីៗក្នុងកម្មវិធី។
តារាកិត្តិយស និងតារា Tik Tok ដែលចូលរួមក្នុងកម្មវិធី Freshy Winner នៅសប្តាហ៍នេះមានដូចជា Pop Pop កញ្ញា ពិសី លោក ជីងចក់ និងកញ្ញា សុខលីន។ អ្នកទាំងបួននឹងត្រូវមកប្រកួតប្រជែងគ្នាដើម្បីបានទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ។ បេក្ខជនទាំងបួនរូបសុទ្ធតែប្រឹងប្រែងលេងហ្គេមយ៉ាងស្វិតស្វាញ ដើម្បីចង់បានជ័យលាភីរៀងៗខ្លួន។ តាមរយៈកាវិការពន្យល់ទៅកាន់ដៃគូ ពីហ្គេមនីមួយៗ ក៏បង្កើតបានជាសំណើចសើចក្អាកក្អាយដល់ទស្សនិកជនផងដែរ។
សូមបញ្ជាក់ដែរថាសម្រាប់អ្នកដែលចូលរួមលេងនិងឈ្នះក្នុងកម្មវិធីប្រចាំសប្តាហ៍អាចនឹងទទួលបានទឹកប្រាក់រហូតដល់ទៅបួនលានរៀល(៤,០០០,០០០រៀល) ប្រសិនបើអ្នកឈ្នះនោះអាចទស្សន៍ទាយត្រូវ នឹងដាក់ទឹកប្រាក់ទៅតាមប្រអប់ដែលគិតថាត្រឹមត្រូវ។ អ្នកដែលឈ្នះប្រចាំសប្តាហ៍នឹងត្រូវបានទៅលេងនៅសប្តាហ៍ផ្តាច់ព្រ័ត្រដែលជាសប្តាហ៍ដណ្តើមទឹកប្រាក់ដប់លានរៀល (១០,០០០,០០០រៀល) ប្រសិនបើអ្នកឈ្នះអាចឆ្លើយត្រូវនឹងសំនួរដែលកម្មវិធីផ្តល់អោយ។
ចង់ដឹងថានៅសប្តាហ៍នេះតារាទាំងបួនដួងមានអ្វីប្លែកសម្រាប់ជាចំណីអារម្មណ៍ដល់ទស្សនិកជន? តើនរណាដែលជាអ្នកឈ្នះនៅសប្តាហ៍នេះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧:០០យប់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត