© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រុមតារាចម្រៀងស្រី FGG បានបង្ហាញវត្តមានជាលើកដំបូងនៅលើឆាកតន្ត្រី Ganzberg Uber Concert នារាត្រីចុងសប្តាហ៍នេះ ដោយបានលើកយកមកនូវបទចម្រៀងជាច្រើនបទ ទាំងការបកស្រាយបទចម្រៀងរួមគ្នា និងបង្ហាញក្បាច់រាំយ៉ាងទាក់ទាញ។
ដើម្បីបន្ថែមឲ្យកម្មវិធីកាន់តែសប្បាយរីករាយទៀតនោះ វត្តមានកំពូលតារាចម្រៀងស្រីសម្លេងផ្អែមកញ្ញា សុខ ពិសី ក៏បាននាំយកនូវបទចម្រៀងជាច្រើនបទ រួមទាំងការបង្ហាញនូវក្បាច់រាំយ៉ាងពិសេស ដែលជាទស្សនីយភាពប្លែកផងដែរ។
កាន់តែពិសេសនូវសប្តាហ៍នេះ ក៏មានវត្តមានរបស់តារាចម្រៀងប្រុសលោក ជ័យ សុវ៉ាត និងកញ្ញា អូនមាស ដោយតារាចម្រៀងទាំង ២ ដួងនេះ មិនត្រឹមតែបកស្រាយបទចម្រៀងប៉ុណ្ណោះទេ ថែមទាំងមានការលេងហ្គេមសប្បាយៗរួមជាមួយក្រុមស្រីស្អាត FGG ទៀតផង។
សូមកុំឲ្យទស្សនីយភាពពិសេសនៅក្នុងសប្តាហ៍នេះកន្លងផុត កុំភ្លេចរងចាំទស្សនា ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2020 នៅថ្ងៃ អាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចនៅត្រង់នេះដើម្បីទស្សនាវីឌីអូ
ដោយ៖ វណ្ណនី