© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងល្បីៗ ៥ ដួង បានត្រៀមនូវបទចម្រៀងពិរោះៗ ជាពិសេសចង្វាក់ឌីស្កូ អមដោយក្បាច់រាំពិសេសៗ មកកាន់ឆាកតន្ត្រី Ganzberg Uber Concert ដើម្បីអង្រួនបេះដូងអ្នកទស្សនិកជនឲ្យសប្បាយរីករាយក្នុងការទស្សនាទស្សនីយភាពថ្មីៗពីកម្មវិធី។
នៅក្នុងសប្តាហ៍នេះ វត្តមានតារាចម្រៀងទាំង ៥ ដួងរួមមានលោក ឃុន វត្ថា កញ្ញា វីរៈ និច្ច លោក ទីង តុង អ្នកនាង នៅ ដាណា និងលោក ឌីឌី ដែលនឹងបកស្រាយបទចម្រៀងបែប Acoustic ដើម្បីផ្លាស់ប្តូរបរិយាកាសឲ្យទស្សនិកជនកាន់តែមានអារម្មណ៍ធូរស្រាលនៅរាត្រីចុងសប្តាហ៍សម្រាកពីការងារ ឬការសិក្សា។
សូមរីករាយទស្សនាបទចម្រៀងពេញនិយម ជាមួយទឹកដមសំនៀងពិរោះរណ្តំ អមដោយក្បាច់រាំពិសេសៗ ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2020 នៅថ្ងៃ អាទិត្យ ទី ១៥ ខែ វិច្ឆិការ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី