© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជើងខ្លាំង៤រូបក្នុងចំណោមកីឡាករកម្រិត ខ ទម្ងន់៦៧គីឡូក្រាមត្រូវបាន ភីអិនអីន សម្រិតសម្រាំងជ្រើសមកប្រជែងគ្នាដណ្ដើមពានម៉ារ៉ាតុនកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE និងប្រាក់២លាន៦សែនរៀល នៅថ្ងៃអាទិត្យ ទី ០៩ សីហា ខាងមុខនេះ។
អ្នកប្រដាល់ទម្ងន់បង្គួរទាំងបូនរូបនេះ រួមមាន សិស្សគុនក្លិប នាគរាជចតុមុខ ផាន់ សុវណ្ណ, អ្នកប្រដាល់ពីខេត្តបន្ទាយមានជ័យ សារាយ ចំរើន, កូនសិស្សអតីតអ្នកប្រដាល់ ឡុង សាលវ័ន្ត គឺកីឡាករ ឡុង សុផា, និងកីឡាករ គង់ ឧត្ដម មកពីក្លិប កុលបុត្រគុនខ្មែរ។ តើកីឡាករគុនខ្មែរ មកពីបួនក្លិបផ្សេងគ្នានេះ នរណាអាចគ្រងពានរ៉ាតុនកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE និងប្រាក់២លាន៦សែន រៀល នាសប្ដាហ៍នេះ?
នាកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន តែមួយ អ្នកប្រដាល់គុនខ្មែរមាឌល្អិតចិត្តដំរី ហ៊ីម សេរី ចូលខ្លួនសងសឹក ខាំ ខ្លានាង ដើម្បីស្ដារជ័យជំនះមកវិញក្រោយធ្លាប់បរាជ័យក្រោមដៃកូនសិស្ស បឺត សំខាន់រូបនេះ ២លើកកន្លងមក ។ រីឯ មហាទម្ងន់ដៃខេត្តបន្ទាយមានជ័យ លៀប រដ្ឋា ប្រឈមជើងខ្លាំងវ័យក្មេងកំពូលស្នៀតត្រកូលបឺត បឺត សង្ឃឹម។
សូមកុំឲ្យការប្រកួតដ៏អស្ចារ្យនាសប្ដាហ៍ទី៥នៃកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE រំលងពីអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ រង់ចាំទស្សនាលើកញ្ចក់ទូរទស្សន៍ ភីអិនអិន-ទំព័រហ្វេសប៊ុកផ្លូវការរបស់ភីអិនអិន PNN Sports និង Page ISI STEEL
នាថ្ងៃអាទិត្យ ទី ០៩ សីហា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ដោយ៖ លី ហួរ