© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ ប្រជែងស្នេហ៍រវាង បងប្អូនស្រីពីរនាក់ អ៊ុន ធីកា និងអ៊ុន រ៉ាវី កំពុងតែធ្វើឲ្យអារម្មណ៍ទស្សនិកជន កាន់តែចង់ដឹងថា តើសាច់រឿងជម្លោះច្រណែនឈ្នានីស របស់តួអង្គ ស្រីស្អាតទាំងពីរ ឈានដល់កម្រិតណា។ ស្របពេល នឹងសាច់រឿង ឈានដល់ដំណាក់កាលកាច់កុង ឌីដង កាន់តែខ្លាំងនោះ តួអង្គស្រីម្នាក់ទៀត ក៏មានវត្តមានចូលមក ធ្វើឲ្យសាច់រឿង កាន់តែល្អមើលខ្លាំងឡើងថែមទៀត នោះគឺ កញ្ញា ចេកគី។
វត្តមាន របស់តួអង្គ កញ្ញា ចេកគី គឺផ្តើមចេញពីការចង់ឈ្នះចង់ចាញ់របស់ អ៊ុន ធីកា ដើម្បីធ្វើយ៉ាងណា បំបែកបំបាក់ វី និង នាយអាំភូ។ អ៊ុន ធីកា បានសុំឲ្យចេកគី ធ្វើរឿងជាច្រើនឲ្យវីអស់ចិត្ត និងឈ្លោះគ្នាជាមួយប្តី ដែលចុងក្រោយ អ្នកដែលទទួលផល គឺជា អ៊ុនធីកា ខ្លួនឯង។ ផ្ទុយទៅវិញ អ្វីដែលធីកា ចង់បាន គឺមិនដូចជាការគិតរបស់នាងឡើយ ចេកគី កាន់តែផ្គើន និងធ្វើអ្វីខុសពីបំណងរបស់នាង។
ចំណែកឯ វី ដែលជាទម្លាប់របស់នាង គឺជាមនុស្សមានចិត្តឆែវឆាវ ងាយនឹងអ្នកដទៃដឹងច្បាស់ពីចិត្តរបស់នាង ក៏ព្រោះតែចរិតដែលនាងសម្តែងចេញមកក្រៅ។ ការពិតដែល ចេកគី ធ្វើកន្លងមក គឺមិនមែនដោយសារតែការញុះញង់ពីធីកាឡើយ គឺនាងគ្រាន់តែចង់បញ្ឈឺចិត្តរបស់វី តែប៉ុណ្ណោះ។ ចុងក្រោយ វីក៏បានយល់ច្បាស់ពី គំនិតតរបស់ ចេកគី គឺដោយសារតែនាង ចង់សាកល្បងចិត្តរបស់វីតែប៉ុណ្ណោះ ហើយអ្នកដែលត្រូវឈឺចាប់ និងអាម៉ាស់មុខនោះ គឺជាអ៊ុន ធីការ។
តើនៅភាគបន្ទាប់នៃសាច់រឿងមួយនេះ នាង អ៊ុនធីកា នឹងត្រូវជួបរឿងអ្វីខ្លះទៀត ហើយនាង អាចដណ្តើម យកនាយ អាំភូ ចេញពី វី បងស្រីរបស់ខ្លួនបានដែរឬទេ? ទាំងអស់នេះ មាននៅក្នុងឈុតឆាកនៃរឿង« ភ្លើងស្នេហ៍ភ្លើងច្រណែន» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ