© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានរបស់តារាចម្រៀងល្បីៗជាច្រើនមកហើយ ដែលត្រូវបានអញ្ជើញមកកាន់កម្មវិធីតន្ត្រីកម្សាន្តអារម្ម៍នាពេលចុងសប្តាហ៍ក្នុងកម្មវិធី Freshy Happy Concert។ មិនថាតែតារាចម្រៀងដែលល្បីរហូតមកដល់បច្ចុប្បន្ននេះ និងតារាដែលទើបតែរះតែទទួលបានភាពល្បីល្បាញខ្លាំងនៅលើវិថីសិល្បៈចម្រៀងក៏តែងតែងលេចវត្តមានរួមគ្នាលើឆាកតន្ត្រីនេះដូចគ្នា។
សប្តាហ៍ថ្មីនេះ មិនខុសពីសប្តាហ៍មុនៗឡើយ ពីកម្មវិធីនឹងអញ្ជើញតារាចម្រៀងដែលមានឈ្មោះបោះសម្លេងមានដូចជាលោក គូម៉ា លោក នួន បូរ៉ា កញ្ញា ម៉ង ចន្ទបញ្ញា និងកញ្ញា ពេជ្រ ធីតា។ តើតារាចម្រៀងទាំងបួនរូបនេះនឹងមានអ្វីប្លែកខ្លះ? ទាំងបទចម្រៀង ទាំងការតុបតែងខ្លួន រូមនឹងទឹកដមសម្លេងក្នុងការបកស្រាយបទចម្រៀងដែរនោះ?
ទស្សនិកជននឹងទទួលបានអារម្មណ៍ប្លែក សប្បាយរីករាយរយៈពេលពីរម៉ោងកន្លះពេញ ជាមួយបទចម្រៀងពីរោះៗ ដែលមានទាំងចង្វាក់ញាក់ និង មនោសញ្ចេតនា។ កុំភ្លេចបើកប៉ុស្តិ៍ភីអិនអិនទស្សនាកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត