© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្ត ស្នេហាបុរសពោះម៉ាយកូនមួយ និងនារីក្រមុំដ៏ស្រស់ស្អាតបានកំពុងតែឆាបឆក់យកបេះដូងទស្សនិកជនឱ្យចង់តាមដានហើយ តាមដានទៀត ថាតើអ្នកទាំងពីរនឹងស៊ីជម្រៅជាមួយគ្នាដល់កម្រិតណា ?
លីតា ដែលជាតួអង្គស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ និងថែមទាំងយល់ចិត្តកូននីរ័ត្នថែមទៀតនោះ បានកំពុងតែធ្វើឱ្យលោកប៉ានរៈ ធ្លាក់ក្នុងអន្លង់ស្នេហ៍បន្តិចម្តងៗ។ និយាយពី ធីតា និងយ៉ារីន ដែលជាស្រីស្អាត សិចស៊ី បើទោះបីជាព្យាយាមតាមស្រឡាញ់ តាមកៀកកិត លោកនរៈ និងយកចិត្ត យកថ្លើម កូនស្រីរបស់លោកយ៉ាងណា ក៏នៅតែមិនអាចក្លាយជាព្រះនាងក្នុងដួងចិត្តរបស់បុរសបេះដូងដែកម្នាក់នេះបានដែរ។
ទស្សនិកជន ប្រាកដជាចង់ដឹងថា ហេតុអ្វីបានជាលីតា អាចទាក់យកចិត្តឱ្យលោកនរៈលង់ស្នេហ៍ជាមួយនាងបាននោះ? ចាប់តាំងពីភាគដំបូងនៃសាច់រឿង លីតា ជាក្មេងស្រីម្នាក់ដែលក្លាហាន ឆ្លាត យល់គ្រប់កាលៈទេសៈ បើទោះជានាងនៅក្មេងក៏ពិតមែន។ នេះហើយ ដែលជាចំណុចទាក់ទាញមួយធ្វើឱ្យលោកប៉ាកូនមួយនេះ ចាប់អារម្មណ៍ទៅលើរូបនាង។ លីតា គ្រាន់តែធ្វើជាធម្មតាៗ ទាំងដែលមិនព្យាយាមដូចជា ធីតា និងយ៉ារីនឡើយ។ តួយ៉ាង ដូចជានៅក្នុងឈុតនេះ លីតា បានរៀបចំធ្វើបាបធីតា និងយ៉ារីន ដោយបានយកសត្វដ៏គួរឱ្យខ្លាចជាច្រើន ឱ្យនាងធ្វើជាម្ហូប។ ដោយសារតែចង់បានតំណែងជាភរិយា លោកនរៈ អ្នកនាងទាំងពីរចេះតែព្យាយាមរកគ្រប់វិធី ដោយផ្ទុយពីលីតា ដែលនាងមិនដែលខ្វល់ខ្វាយពីបេះដូងចិត្តថ្មម្នាក់នេះឡើយ ។ សំខាន់ នាងយកចិត្តទុកដាក់តែជាមួយនឹងកូនស្រីនីរ័ត្នតែប៉ុណ្ណោះ។
ដើម្បីចង់ដឹងថាសាច់រឿងប្រជែងស្នេហ៍មួយនេះ ល្អមើល យ៉ាងណានោះ សូមតាមដានទស្សនា នៅក្នុងរឿង អ្នកម៉ាក់វ័យក្មេង នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ