© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឆ្លងកាត់នូវឧបសគ្គស្នេហារវាងកំលោះអភិជន និងកូនស្រីកំព្រាក្រីក្របានក្លាយជាកម្រងអនុស្សាវរីយ៍ ទាំងរីករាយ ទាំងក្តីទុក្ខ ព្រោះតែរនាំងវណ្ណៈប្រៀបដូចជារឿងនិទានស្នេហាព្រះនាងស៊ីនដេរ៉ូឡាយ៉ាងដូច្នោះដែរ។ ថ្វីត្បិតតែ ភីម មានចិត្តស្រឡាញ់ភពយ៉ាងណា ក៏សុខចិត្តលាក់ទុក ហើយសន្យាលះបង់ស្នេហារបស់ខ្លួន ដើម្បីឱ្យភព និងគូដណ្តឹងរបស់គេបានជួបគ្នា។ ចំណែកឯវីគី ដែលជាគូដណ្តឹងរបស់ភព ខំប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានក្តីស្រឡាញ់ពីភព ទាំងធ្វើពុតជាឈឺកុហកបោកប្រាស់អ្នករាល់គ្នា។
ថ្ងៃរៀបការជិតមកដល់រវាងវីគី និងភពធ្វើឱ្យអារម្មណ៍ភីមកាន់តែច្របូកច្របល់ទាំងដឹងថា ខ្លួនគ្មានសមត្ថភាពនឹងយកភពមកធ្វើគូអនាគតបានឡើយ ព្រោះតែខ្លួនមានឋានៈក្រីក្រ មិនសាកសមនឹងភពដែលជាកូនអភិជន។ ចំណែកឯភពវិញ ដោយសារតែមិនដឹងជាដោះស្រាយយ៉ាងណានោះ ក៏សុខចិត្តព្រមរៀបការជាមួយនឹងវីគី ហើយថែមទាំងផ្តែផ្តាំឱ្យម្តាយរបស់វីគីមើលថែ និងស្រឡាញ់ភីមដូចជាកូនបង្កើតដែរ។ រឿងរ៉ាវស្នេហារបស់គូស្នេហ៍ខុសឋានៈមួយគូនេះ វាស្ទើរតែឈានដល់ទីបញ្ចប់ទៅហើយ ប៉ុន្តែបន្ទាប់ពីដឹងថា វីគី កុហកបោកប្រាស់ មានល្បិចកលនោះ ភពក៏ដកចិត្ត មិនរៀបការ ហើយចំណែកឯវីគីក៏ដើរចេញពីស្នេហាមួយនេះ បន្ទាប់ពីដឹងរឿងអតីតកាលរបស់ម្តាយខ្លួន និងម្តាយភីមកន្លងមក។
ក្រោយមក ភព បានដឹកដៃភីមចូលរោងការ ប្រៀបបានទៅនឹងព្រះអង្គម្ចាស់ជួយសង្គ្រោះនាងក្រមុំកំព្រាក្រីក្រម្នាក់ឱ្យមានជីវិតថ្មី រស់ក្រោមសុភមង្គលយ៉ាងកក់ក្តៅ ហើយពេលនោះ ភីមក៏បានក្លាយជាអ្នកច្នៃម៉ូតស្បែកជើងក្នុងហាង P.Paul ដូចក្តីប្រាថ្នារបស់ខ្លួនពិតមែន និងពោរពេញដោយការថែទាំ យកចិត្តទុកដាក់ពីភពស្វាមីដ៏ល្អ។ ចំណែកឯគូស្នេហ៍ពីរគូទៀតនោះ គឺ លោក WAT កញ្ញា BOOT កញ្ញា RITA លោកTouch ក៏នៅតែមានបញ្ហាផ្លូវចិត្តជាមួយគ្នា របួសបេះដូងតិចៗ ដោយពេលខ្លះពួគគេគិតថានឹងបែកគ្នាទៅហើយ។ ចុងក្រោយ កម្លោះក្បាលខូចទាំងពីរ មិនបានបោះបង់ចោលនូវស្នេហារបស់ពួកគេឡើយ ហើយស្នេហាមួយនេះ គឺបានធ្វើឱ្យពួកគេយល់ពីតម្លៃនៃក្តីស្រឡាញ់ពិតប្រាកដមិនស្ថិតលើមាសប្រាក់ទ្រព្យសម្បត្តិ។
តើចុងបញ្ចប់នៃដំណើរសាច់រឿងគូស្នេហ៍ទាំងបីគូនេះ បានសមបំណងដោយរបៀបណា ហើយមានឈុតឆាកល្អមើលយ៉ាងណានោះ សូមទស្សនិកជនរង់ចាំទស្សនាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ៈ០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១ៈ០០ រសៀល ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងកុំភ្លេចតាមដានភាគបញ្ចប់នៃសាច់រឿងដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៦ ខែសីហា នេះហើយ។ សូមអរគុណ!
អត្ថបទ៖ រដ្ឋ
ដោយ៖