© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពិតជាដូចពាក្យចាស់ពោលថា «រលកក្រោយ ច្រានរលកមុខ» មែន ជាក់ស្តែងកុមារាពីររូបដែលជាតួសម្តែងសំខាន់ក្នុង រឿង «និស្ស័យបងប្អូន» បានខិតខំប្រឹងប្រែងសម្តែងបានយ៉ាងល្អ បើទោះបីជាពួកគេនៅក្មេងក្តី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះភីអិនអិនបានបង្ហាញវីដេអូដែលពួកគេទាំងពីរនាក់បានសម្តែងរួមគ្នាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ឃើញហើយមិនសរសើរមិនបាន។
កុមារាទាំងពីរនាក់ ម្នាក់ឈ្មោះ រ៉ាយុទ្ធ ក្នុងរឿងឈ្មោះ ថារ៉ូ (ជាប្អូន) ចំណែកម្នាក់ទៀតឈ្មោះ ទ្រី ឃីម ក្នុងរឿងឈ្មោះថារិទ្ធ (ជាបង) ពួកគេទាំងពីរនាក់នេះត្បិតតែនៅក្មេង និងមិនធ្លាប់សម្តែងក៏ពិតមែន ប៉ុន្តែបានធ្វើអោយតារាសម្តែងជើងចាស់ រួមនិងអ្នកដឹកនាំរឿងមានការកោតសរសើរពីសមត្ថភាពសម្តែងរបស់ប្អូនទាំងពីរ។
រឿង «និស្ស័យបងប្អូន» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧:៥០នាទី រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «សមុទ្រទឹកភ្នែក»៕
តោះចង់ដឹងថាតើកុមារាទាំងពីរនាក់សម្តែងល្អប៉ុណ្ណាទស្សនាឈុតខ្លីខាងក្រោម៖
ដោយ៖