© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅដើមខែមេសានេះ ស្ថានីយទូរទស្សន៍ភីអិនអិននឹងចាប់ផ្តើមដំណើរការចាក់ផ្សាយកម្មវិធីចំនួន២ក្នុងថ្ងៃតែមួយពោលគឺនៅ ថ្ងៃទី០១ខែមេសា នេះតែម្តង។ កម្មវិធីទាំងនេះមានដូចជា កម្មវិធី «សហគ្រិនវ័យក្មេង» និង កម្មវិធី «វីរជន M150» ដូវកាលទី២។
កម្មវិធី «សហគ្រិនវ័យក្មេង»
កម្មវិធី «សហគ្រិនវ័យក្មេង» គឺជាកម្មវិធីដែលកំពុងតែល្បីល្បាញនៅប្រទេសថៃនិងមានបួនប្រទេសដែលបានទិញសិទ្ធផ្តាច់មុខក្នុងការនាំយកកម្មវិធីនេះទៅចាក់ផ្សាយមានដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនផ្ទាល់តែម្តង។
«សហគ្រិនវ័យក្មេង» នឹងអញ្ជើញអ្នកជោគជ័យលើមុខជំនួញ មកចែករំលែកនូវគន្លឹះ និងបទពិសោធន៍ ការជម្រុញលើកទឹកចិត្ត វិធីសាស្ត្រដើម្បីឆ្ពោះទៅរកភាពជោគជ័យ ការគ្រប់គ្រងចំណូល និងវិធីសាស្ត្រដោះស្រាយបញ្ហានៅពេលជួបបញ្ហាលំបាកផ្សេងៗជាដើម។ កម្មវិធីនេះចាប់ផ្តើមចាក់ផ្សាយ រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៥:០០-៥:៣០នាទីល្ងាច។
ចំណែកកម្មវិធី «វីរជនM150រដូវកាលទី២» នឹងដំណើរការចាក់ផ្សាយសារជាថ្មីម្តងទៀត ដោយមានការកែប្រែនូវកម្មវិធីមួយចំនួនដើម្បីអោយប្រសើរជាងមុន។
កម្មវិធី «វីរជន M150»
«វីរជនM150រដូវកាលទី២» គឺជាកម្មវិធីមួយជួយដល់ជនក្រីក្រ ដែលពួកគាត់មានមុខរបរហើយប៉ុន្តែនៅតែមានជីវភាពលំបាក ដូច្នេះកម្មវិធីនេះនឹងចុះទៅដល់ទីតាំងដែលពួកគាត់រស់នៅ ដើម្បីបង្កើតនូវការលេងកម្សាន្តថែមទាំងផ្តល់ជូននូវទឹកប្រាក់ រង្វាន់ជាច្រើនដល់ពួកគាត់ថែមទៀតផង។
«វីរជនM150វគ្គ២» នឹងធ្វើដំណើរទៅកាន់៨ខេត្តក្នុងប្រទេសកម្ពុជាដូចជា៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ ដូច្នេះប្រសិនបើបងប្អូនដឹង ឬស្គាល់អ្នកណាមានជីវភាពក្រលំបាកនិងមានបំណងចង់ចូលរួមលេងនៅក្នុងកម្មវិធីនេះអាចទាក់ទងមកកាន់លេខទូរសព្ទ 081 56 47 56 ឬ 087 56 97 56។
កម្មវិធីនេះ នឹងចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧:០០-៧:៣០នាទីយប់។
PNNគឺជាទូរទស្សន៍ ក្នុងស្រុកមួយដែលតែងតែបង្កើតនូវអ្វីដែលថ្មី និងប្លែកសម្រាប់ទស្សនិកជន ជាពិសេស ក៏ត្រៀមនឹងបង្កើតកម្មវិធីកម្សាន្ត អប់រំ និងកម្មវីធីបែបមនុស្សធម៍ជាច្រើនទៀត ដើម្បីតម្រូវតាមប្រិយមិត្តគ្រប់វ័យ៕
ដោយ៖