© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់ចុងសប្តាហ៍ដើម្បីអោយទស្សនិកជនបានសប្បាយរីករាយ និងបំបាត់នូវការនឿយហត់ ឬអារម្មណ៍ដែលមិនសប្បាយចិត្ត កម្មវិធី Boostrong Gold Medal Concert 2021 បានអញ្ជើញតារាចម្រៀងស្រីប្រុសបួនដួងដែលសុទ្ធសឹងតែមានសំនៀងពីរោះនិងថែមទាំងសំបូរស្ទាយប្លែកៗមកកំដរអារម្មណ៍ទស្សនិកជននាពេលចុងសប្តាហ៍នេះដើម្បីបំបាត់ចោលនូវអារម្មណ៍មិនល្អទាំងនោះ។
តារាចម្រៀងស្រីដែលគ្រប់គ្នាស្គាល់ថាមានរាងតូចច្រឡឹង សំលេងក្រអួន កញ្ញា ចម្រើន សុភ័ក្ត្រ នឹងលើកយកបទចម្រៀងពីរោះៗសម្រាប់ស្រទាប់យុវវ័យមកបកស្រាយជូនទស្សនិកជននិងអ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងបីដួងផ្សេងទៀតដែលមានដូចជា កញ្ញា ដា សុម៉ាវត្តី លោក វណ្ណាស័ក្តិ និងកញ្ញា វណ្ណ ណាណា ក៏នឹងឡើងមកកំដរអារម្មណ៍ទស្សនិកជនតាមរយៈការបកស្រាយបទចម្រៀងលើឆាកតន្ត្រី Boostrong Gold Medal Concert 2021 នេះផងដែរ។
តើពួកគាត់នឹងមានស្ទាយប្លែកៗយ៉ាងណា? បទចម្រៀងពីរោះៗយ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី Boostrong Gold Medal Concert 2021 នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត