© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារីក្លាហានមួយរូបទៀតហើយនឹងឡើងមកលេងក្នុងកម្មវិធី គ្រួសាររីករាយ របស់ភីអិនអិន គឺកុមារី ឃឿន រចនា ដោយមានការសហការជាមួយម្តាយមីងរបស់នាង។ រចនា ហាក់ឆ្លើយមិនស្ទាក់ស្ទើឡើយដោយសង្ឃឹមមួយរយភាគរយថានឹងប្រឹងយករង្វាន់ទាំងអស់ពីកម្មវិធី។ តើការប្តេជ្ញាចិត្តក្តោបយករង្វាន់ទាំងអស់ពីកម្មវិធីរបស់ប្អូនស្រីអាចក្លាយជាការពិតដែរទេ? តើអ្នកមីង និងក្មួយស្រី អាចសហការគ្នាល្អដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់តទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
កម្មវិធី គ្រួសាររីករាយ គឺជាកម្មវិធីមួយដែលកំពុងតែពេញនិយមសម្រាប់កុមារា កុមារី ដោយសារតែម្មវិធីនេះតែងតែផ្តល់ជូនរង្វាន់ដ៏ច្រើនទៅកាន់ពួកគាត់ ប្រសិនបើពួកគាត់មានភាពឈ្លាសវៃ និងក្លាហាន អាចពន្យល់ទៅកាន់អាណាព្យាបាលដែលបានឡើងលេងជាមួយគាត់បានល្អហើយអាណាព្យាបាលឆ្លើយត្រូវនិងចម្លើយ។ សម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធីគ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និងមានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត