© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីរឿងរ៉ាវជាច្រើន បានកើតឡើងក្នុងគ្រួសាររបស់រាជ ប្តីប្រពន្ធឡូរ៉ង តែងតែរស់នៅមិនចុះសម្រុងគ្នាទៅវិញទៅមក។ ឡូរ៉ង់ ចាប់ផ្តើមបែកគំនិត ចិត្តក្បត់ប្រពន្ធរបស់ខ្លួន គឺសាហ្វីយ៉ា ហើយលួចមានទំនាក់ទំនងជាមួយនឹង យ៉ាដា ម្ចាស់ហាងកាហ្វេមួយកន្លែង។ យ៉ាដា ព្យាយាមទាក់ទងទៅឡូរ៉ង់ គ្រាន់តែដើម្បីជួយសងសឹកឲ្យម្ចាស់តូច មីរ៉ាតែប៉ុណ្ណោះ ហើយវាជាគំរោងការដែលត្រូវបានរៀបចំឡើងដោយបងស្រីធំ គឺធានី។
សាហ្វីយ៉ា ដែលជាប្រពន្ធរបស់ឡូរ៉ង់ ជាមនុស្សស្រីចូលចិត្តប្រច័ណ្ឌច្រើន ខឹងឆែវឆាវ ហើយគិតថា ប្តីរបស់ខ្លួនទៅលង់ស្រឡាញ់ស្រីផ្សេង ដោយមិនបានចាប់អារម្មណ៍ថា វាជាល្បិចកលរបស់គេនោះទេ។ នាងបានប្រើមនុស្សឲ្យតាមដានឡូរ៉ង់ ចង់ដឹងថា តើគេទាក់ទងអ្វីខ្លះជាមួយនឹងយ៉ាដា ។ នៅក្នុងភាគនេះដែរ ហ្វីយ៉ា បានរៀបចំផែនការដោយឲ្យមនុស្សលួចជះទឹកអាសុីតចំថ្ងៃខួបកំណើតរបស់ យ៉ាដា ដើម្បីបំផ្លាញរូបសម្រស់របស់នាង។
ជាសំណាងល្អ ទឹកអាសុីតដែលជះនោះ បែរជាមិនត្រូវចំលើយ៉ាដា មកត្រូវចំលើមីរ៉ាទៅវិញ។ វាជារឿងមួយគួរឲ្យតក់ស្លុត ដែលបានកើតឡើងទៅលើសមាជិតក្នុងគ្រួសាររបស់ខ្លួន ព្រោះមីរ៉ា ក៏ត្រូវជាប្អូនថ្លៃរបស់ ហ្វីយ៉ាផងដែរ។ រាជ ដែលជាឪពុក បានដឹងថា កូនស្រីរបស់ខ្លួនត្រូវបានគេជះទឹកអាសុីតបែបនេះ ក៏មានចិត្តខឹងសម្បារ និងរកមុខថាតើអ្នកណាជាអ្នកធ្វើរឿងអាក្រក់មួួយនេះ។ ឡូរ៉ង់ ដឹងច្បាស់ថាជាស្នាដៃរបស់ប្រពន្ធខ្លួន ហើយពួកគេទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតធ្វើឲ្យរឿងកាន់តែធំ។
តើឡូរ៉ង់ អាចនឹងជួបបញ្ហាដែរឬយ៉ាងណា ដោយសារតែរឿងរ៉ាវដែលប្រពន្ធរបស់ខ្លួនបានសាងឡើង? ហើយរាជ អាចនឹងដឹងបានថា តើអ្នកណាធ្វើបែបនេះចំពោះកូនស្រីរបស់ខ្លួន? ហើយហ្វីយ៉ាខ្លួនឯង នឹងរួចខ្លួនពីបទធ្វើបាបលើរូបរាងកាយអ្នកដទៃដែរទេ? សូមរង់ចាំទស្សនាសាច់រឿងក្នុងឈុតនេះ នៅក្នុងរឿង «រសជាតិអ្នកមាន» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ