© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី Freshy Winner នៅសប្តាហ៍ទី ៤ នៃរដូវកាលទី ៦ នេះ កាន់តែប្លែក និងសប្បាយទៀតហើយជាមួយនឹងតារាកិត្តិយស ២ រូប គឺកញ្ញា គីម សៀវឡាម និងលោក ណារ៉ុង រួមជាមួយតារាជ័យលាភីហ្វេសប៊ុក ២ រូបទៀតរួមមានបុរសសង្ហា Sros Honest និងកញ្ញា បេឡា ដានីត។បេក្ខភាពទាំងបួនរូបបានធ្វើឲ្យកម្មវិធីទាំងមូលមានភាពសប្បាយរីករាយ និងភាពកំប្លុកកំប្លែងផ្ទុះសំណើចជាមួយករលេងហ្គេមពីមួយវគ្គទៅមួយវគ្គ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសប្តាហ៍ទី ៤ នេះ នៅមិនទាន់ដឹងថា រវាងសុភាពបុរស និងសុភាពនារីរូបណា ជាអ្នកទទួលបានជ័យលាភី ដើម្បីបានឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីក្នុងសប្តាហ៍ទី ៥ នោះទេ។តើនណាជាអ្នកមានសមត្ថភាពទទួលបានជ័យជម្នះ?
សូមកុំភ្លេចរងចាំតាមដានទស្សនាកម្មវិធី Freshy Winner នៅថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។ កម្មវិធី Freshy Winner ជាកម្មវិធីកម្សាន្តសប្បាយ ដោយការលេងហ្គេមប្លែកៗ ដោយមានការចូលរួមពីតារាល្បីៗ រួមទាំងអ្នកឈ្នះជ័យលាភីហ្វេសប៊ុកពីររូប ថែមទាំងអាចមានឳកាសឈ្នះទឹកប្រាក់ចំនួនបួនលានរៀលប្រចាំសប្តាហ៍ និងដប់លានរៀលនៅវគ្គបញ្ចប់នៃសប្តាហ៍ទៀតផង៕
ដោយ៖ វណ្ណនី