© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តា៍ទៅមួយសប្តាហ៍ ទស្សនិកជនតែងតែបានរីករាយជាមួយកម្មវិធីកម្សាន្ត ប្លែកៗ សប្បាយៗជាច្រើន នៅលើកញ្ចក់ទូរទស្សន៍ PNN ដែលធ្វើអោយអ្នកទស្សនាអាចរំសាយអារម្មណ៍ ពីការហត់នឿយ ក្រោយពីបានបំពេញកតព្វកិច្ចផ្សេងៗ ។
ដោយសារតែមានការគាំទ្រ និងចូលរួមពីទស្សនាយ៉ាងច្រើនកុះករ ទើបស្ថានីយទូរទស្សន៍ភីអិនអិនបានបង្កើតនូវកម្មវីធីថ្មីៗ និងសំបូរបែបជាច្រើនទៀតដែលផ្តល់ជូនបន្ថែមនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
មិនត្រឹមតែអាចចូលរួមទស្សនាប៉ុណ្ណោះទេ ទស្សនិកជនក៏អាចរាំច្រៀងសប្បាយក្នុងស្ទីតយោម៉ាស៊ីនត្រជាក់ភីអិនអិនបានផងដែរ ដើម្បីអោយទទួលបានអារម្មណ៍ស្រស់ស្រាយ ជាមួយតារាចម្រៀងល្បីៗទាំងក្នុង និងក្រៅប្រទេស។ កម្មវិធីដែលដំណើរការផ្សាយនាចុងសប្តាហ៍មានដូចជា កម្មវិធីតន្ត្រី «Boostrong Music On Fire» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤:៣០-៧:០០យប់។
កម្មវិធីកម្សាន្តសប្បាយ «Anchor Fun Zone» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:០០-១០:០០យប់។
កម្មវិធីតន្ត្រី Anchor Fun Zone
កម្មវិធីតន្ត្រីថ្មីសន្លាងស្វាគមន៍ឆ្នាំថ្មី «Freshy Concert» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ២:០០-៤:៣០នាទីល្ងាច។
កម្មវិធីតន្ត្រី Freshy Happy Concert
ក្រៅពីកម្មវិធីតន្ត្រីភីអិនអិន ក៏នៅមានកម្មវិធីប្រដាល់ «អធិរាជគុនខ្មែរ ISI PALM ISI PIPE» ដែលប្រមូលផ្តុំដោយកីឡាករឆ្នើមប្រចាំប្រទេសកម្ពុជា ប្រកួតជាមួយកីឡាករថៃ ដែលនឹងធ្វើអោយកក្រើកសង្វៀនភីអិនអិន ដោយមានការផ្សាយផ្ទាល់រៀងរាលថ្ងៃអាទិត្យ វេលាម៉ោង ១២:០០-២:០០រសៀល។
លើសពីនេះក៏នៅមានកម្មវិធីដែលផ្តល់ជូននូវចំណេះដឹង អត្ថប្រយោជន៍ និងការកម្សាន្តជាច្រើនទៀតដែលចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍មានដូចជា កម្មវិធី «Saturday Talk» ចាក់ផ្សាយវេលាម៉ោង៧:០០-៩:០០ព្រឹក។
កម្មវិធី Saturday Talk
កម្មវិធីជជែកកម្សាន្តពីតារាល្បីៗ «Entertainment News» ចាក់ផ្សាយ វេលាម៉ោង១១:០០-១១:៣០នាទីព្រឹក។
កម្មវិធីសិល្បៈកម្សាន្ត
កម្មវិធីដែលនិយាយពីរឿងរ៉ាវកើតឡើងជុំវិញពិភលោក «The World This Week» ចាក់ផ្សាយវេលាម៉ោង១១:៣០-១២:០០ថ្ងៃត្រង់។
កម្មវិធីពិភពលោកសប្តាហ៍នេះ
ដោយឡែកសម្រាប់ថ្ងៃអាទិត្យក៏មានកម្មវិធីដែលទទួលបានកាគាំទ្រពីទស្សនិកជនផងដែរដូចជា៖ កម្មវិធី «Asean Connect» ចាក់ផ្សាយនៅវេលាម៉ោង ៨:០០-៩:០០ព្រឹក។
កម្មវិធី Asean Connect
កម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» ចាក់ផ្សាយនៅវេលាម៉ោង ១១:៣០-១២:០០ថ្ងៃត្រង់។
បេសកកម្មប្រចាំសប្តាហ៍
កម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» ដែលមានអ្នកគ្រូណាលី ជាអ្នកពន្យល់យ៉ាងខ្បោះខ្បាយអំពីវិធីសាស្ត្រធ្វើអោយទទួលបានលាភសំណាង ចាក់ផ្សាយវេលាម៉ោង ៧:០០-៧:៣០នាទីយប់ និងកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយវេលាម៉ោង ៧:៣០-៨:០០យប់។
ជំនួសអោយស្ថានីយទូរទស្សន៍ភីអិនអិន ក្រុមកាងារទាំងមូលសូមថ្លែងអំណរគុណដល់ទស្សនិកជនដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាកម្មវិធីផ្សាយទំាងអស់របស់ ភីអិនអិន។ យើងខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតអ្វីដែលថ្មី និងប្លែកជាបន្តទៀត ដើម្បីជាការឆ្លើយតបទៅតាមតម្រូវការរបស់ទស្សនិកជនដែលតែងតែគាំទ្រ និងទស្សនា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ននេះ៕
ដោយ៖ ម៉ី វ៉ាន់ណែត