© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយរៀបចំកម្មវិធីពិសេស Shop & Win ដើម្បីផ្តល់រង្វាន់ថ្លែងអំណរអរគុណដល់អតិថិជនរបស់ខ្លួន ហើយការរៀបចំកម្មវិធីចាប់ឆ្នោតស្វែងរកម្ចាស់រង្វាន់ពិតប្រាកដជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដានាពេលថ្មីៗនេះរួចមក នាសប្តាហ៍នេះ Global House ក៏រៀបចំពិធីដ៏ពិសេសមួយទៀតដោយបានអញ្ជើញអ្នកមានសំណាងទាំងអស់ ឱ្យមកជួបជុំទទួលយកភាពសប្បាយរីករាយជាមួយគ្នាម្តងទៀត ម្ចាស់រង្វាន់ទាំងអស់ពិតជារំភើបខ្លាំងនឹងកម្មវិធីជួបជុំដ៏ធំមួយនេះព្រោះការទិញទំនិញក្នុងថ្ងៃផ្សេងគ្នាតែបែរជាអាចមកជួបជុំគ្នាទទួលយករង្វាន់បញ្ជាក់ពីសំណាងរបស់ខ្លួនក្នុងថ្ងៃតែមួយ។ រង្វាន់ទាំងអស់ដែលសរុបជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លា មានដូចជារថយន្ត Mazada 6 Sedan 2019 ចំនួនមួយគ្រឿង ម៉ូតូ Honda Scoopy 2020 ចំនួន១០គ្រឿង, ទូរទស្សន៍LED Curved TV 55 PAXON ចំនួន២០គ្រឿង, ម៉ាស៊ីនបូមធូលី និងទឹកINOVA ចំនួន៣០គ្រឿង,កង្ហារត្រជាក់ INOVA ចំនួន៤០គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន៥០រង្វាន់ និង Gift Voucher ដែលតម្លៃ៣០ដុល្លារ ចំនួន១០០រង្វាន់ Global
House នឹងផ្តល់ជូនដល់ដៃអតិថិជនក្នុងពេលដំណាលគ្នា ដើម្បីញ៉ាំងបរិយាកាសរីករាយព្រមគ្នាតែម្តង។
ហេតុអ្វីបានជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្ភារៈតុបតែងគេហដ្ឋាន និងគ្រឿងសំណង់ដ៏សម្បូរបែបមួយនេះរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះក្នុងថ្ងៃតែមួយ?
ចម្លើយ: ព្រោះអ្នករៀបចំកម្មវិធីចង់ឱ្យម្ចាស់រង្វាន់ជាអតិថិជនដូចគ្នាចូលរួមជួយគ្នាធ្វើជាសាក្សីនៃការទទួលយករង្វាន់ពិតដោយឥតមានការក្លែងបន្លំ ហើយមានឱកាសបានជួបជុំបង្កើននូវបរិយាកាសរីករាយ និងអាចបង្កើតទំនាក់ទំនងល្អរវាងគ្នាបានថែមទៀត។ គ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញមិនត្រឹមជាកន្លែងផ្គត់ផ្គង់សម្ភារៈសំណង់និងសម្ភារៈតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ តែរាល់សេវាកម្ម និងកម្មវិធីពិសេសទាំងអស់សុទ្ធផ្តល់អត្ថប្រយោជន៍ដល់អតិថិជនគឺជារឿងសំខាន់។ ដូច្នេះពិធីប្រគល់រង្វាន់ជូនភ្ញៀវប្រចាំឆ្នាំ២០១៩នេះ ក៏មានលក្ខណៈប្លែកខុសពីពិធីរបស់ស្ថាប័នដ៏ទៃដែរ តាមរយៈភាពរីករាយរួមគ្នាក្នុងថ្ងៃទទួលយករង្វាន់ វាបានបង្ហាញនូវការចូលរួមដ៏ល្អរបស់អតិថិជនសាមគ្គីភាពចេះរួបរួមជួយគ្នាទៅវិញទៅមក ដែលប្រៀបបាននឹងការបង្កើតបណ្តាញអតិជនឆ្នើមជួយរក្សាគ្រឹះនៃការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌របស់ Global House ដូចគ្នា។
ដោយ៖