© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួឯកស្រីក្នុងរឿង «ម្ចាស់បំណុល» អ្នកនាង ភិន សុដាលីស កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨បានអញ្ជើញចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី ព័ត៌មានសិល្បៈ និងកម្សាន្ត របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដោយបានលើកឡើងថាអ្នកនាងចង់សម្តែងជាតួអ្នកក្រ ជាងតួអ្នកមាន។ មូលហេតុដែលធ្វើអោយអ្នកនាងចង់សម្តែងជាតួអ្នកក្រ ក៏ព្រោះតែអ្នកនាងសុំានិងការសម្តែងជាតួអ្នកក្រ ជាពិសេសការតុបតែងខ្លួន ឬការស្លៀកពាក់ងាយស្រួលជាងតួអ្នកមាន។
សូមបញ្ជាក់ដែរថាអ្នកនាងភិន សុដាលីស គឺជាតួឯកស្រីមួយរូបក្នុងរឿង «ម្ចាស់បំណុល» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២០ ខែមេសា រៀងរាល់ថ្ងៃព្រហស្បត្តិ៍-សៅរ៍ វេលាម៉ោង ៧:៥០-៩:០០យប់។ ខ្សែភាពយន្តនេះអ្នកនាងចាប់ដៃគូសម្តែងជាមួយបុរសសង្ហារគឺ លោក ភឹម តារាវិបុល រួមនិងសិល្បៈករជើងចាស់ ជើងថ្មីបញ្ចេញថ្វីដៃក្នុងរឿងភាគមួយនេះ មិនធ្វើអោយទស្សនិកជខកបំណងឡើយ។
រឿង «ម្ចាស់បំណុល» គឺជារឿងភាគបែបមនោសញ្ចេតនាមួយ ដែលបានឆ្លុះបញ្ចាំងពីការអប់រំ កតញ្ញូ និងការតស៊ូរហូតទទួលបានជោគជ័យ ជាពិសេសរឿងភាគខ្មែរមួយនេះក៏បានបង្ហាញអោយឃើញថាសុច្ចរិត ទៀតត្រង់ មានតម្លៃជាងទ្រព្យសម្បតិ្ត។ តើខ្សែរឿង «ម្ចាស់បំណុល» ល្អមើលយ៉ាងណា បង្កប់ន័យអប់រំយ៉ាងណា សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖