© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារា ឈិន បញ្ញារិទ្ធ ជាកុមារមួយរូបនឹងត្រូវឡើងមកលេងហ្គេមក្នុងកម្មវិធី គ្រួសាររីករាយ នៅសប្តាហ៍នេះ។ បញ្ញារិទ្ធ អាយុទើបតែប្រាំពីរឆ្នាំទេ ប៉ុន្តែប្អូនមានរូបរាងសង្សារ និងឆ្លាត និងគួរអោយស្រឡាញ់ ទាំងការដើរ ការនិយាយស្តី បែបសុភាពបុរសតែម្តង។ បញ្ញារិទ្ធ ឡើងមកលេងក្នុងកម្មវិធី គ្រួសាររីករាយ មានវត្តមានរបស់អ្នកម៉ា់ក់ដ៏ស្រស់ស្អាតមកសហការលេងជាមួយ។ តើអ្នកម៉ាក់អាចឆ្លើយសំនួរត្រូវតាមអ្វីដែលបញ្ញារិទ្ធពន្យល់ឬក៏យ៉ាងណា? តើបញ្ញារិទ្ធមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីពន្យល់ទៅកាន់អ្នកម៉ាក់?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធី គ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន Pnn-Tv Cambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ។
អ្វីដែលសំខាន់មួយទៀតនោះគឺកម្មវិធី «គ្រួសាររីករាយ» ក៏បានផ្តល់ឱកាសដល់មាតា បិតា ឬអាព្យាបាល ចូលរួមលេងដោយគ្រាន់តែឆ្លើយនូវសំនួរងាយៗតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ភីអិនអិន PNN Tv Cambodia ដែលមានការផ្តល់ជូនសំនួរថ្មីរៀងរាល់ថ្ងៃអាទិត្យ និងប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះនៅថ្ងៃសៅរ៍។ កុំភ្លេចចូលរួមលេង រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត