© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
វ៉ា ត្រូវបានគេស្គាល់ថា ជាកំពូលតារាសម្តែងដ៏ល្បីឈ្មោះជាច្រើនឆ្នាំ ហើយនៅតែទទួលបានការគាំទ្រពីហ្វេនៗ។ វ៉ា មានសេដ្ឋីវ័យក្មេងម្នាក់ជាគូស្នេហ៍ ដែលធ្វើឲ្យជីវិតរបស់នាងរស់នៅលើគំនរទ្រព្យសម្បត្តិចាយមិនអស់ ប៉ុន្តែនៅពីក្រោយនៃរូបភាពជាព្រះនាងម្ចាស់មួយនេះ គឺការឈឺចាប់ ទឹកភ្នែក និងបញ្ហាមិនចេះចប់ទៅវិញ។
គូស្នេហ៍របស់វ៉ា ដោយសារតែអាងខ្លួនមានលុយ ក៏ប្រើចរិតព្រាននារីជាមួយនឹងស្រីៗជាច្រើននាក់ សូម្បីតែមនុស្សស្រីក្នុងរង្វង់សិល្បៈជាមួយនឹងវ៉ា ក៏មិនទុកដែរ។ វ៉ា ឈឺចាប់ មិនអាចទ្រាំនឹងចរិតព្រាននារីរបស់គូស្នេហ៍ខ្លួនបាន។ ថ្ងៃមួយ រឿងដដែលកាន់តែច្រើនឡើង រហូតធ្វើវ៉ា និងគូស្នេហ៍ មានការឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង។ មនុស្សម្នាក់គត់ ដែលអាចលួងលោមវ៉ាបាន គឺជាកាត ដែលជាជាងផាត់មុខវ័យក្មេង និងមានមន្តស្នេហ៍ម្នាក់។ កាត បានលួងលោម និងផ្តល់កម្លាំងចិត្តឲ្យវ៉ាគ្រប់ពេលដែលនាងឈឺចាប់ ។ កាត មិនត្រឹមតែមើលថែរូបសម្រស់របស់នាងប៉ុណ្ណោះទេ ថែមទាំងមើលថែបេះដូងរបស់វ៉ាថែមទៀតផង។
យូរៗទៅ ទំនាក់ទំនងនៃការយល់ចិត្តគ្នាបែបនេះ បានក្លាយទៅជាស្នេហាដោយមិនដឹងខ្លួន ដែលពេលនោះ ទ្រព្យសម្បត្តិ លែងសំខាន់សម្រាប់វ៉ាទៀតហើយ។ ការយល់ចិត្ត និងការឲ្យតម្លៃគ្នា ទើបជាអ្វីដែលមនុស្សស្រីគ្រប់គ្នាចង់បាន។
MON - THU
9:00 PM