© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាសាច់រឿងមួយ ដែលនិយាយពីដំណើរនិស្ស័យកម្មផល បុណ្យ វាសនា ស្នេហា និងព្រះចន្ទរាជា បានផ្សំផ្គុំឱ្យកាដេសួរ៉ាង ដែលជាអ្នកបុរាណវិទ្យា ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់មួយរូប ចូលទៅក្នុងខ្លួនរបស់នារីម្នាក់ទៀត គឺការ៉ាកេត នៅក្នុងសម័យអយុធ្យាមួយ កាលពី៣០០ឆ្នាំមុន។
កាលពីមុន ការ៉ាកេត គឺជាមនុស្សស្រីចិត្តឃោរឃៅ និងអាត្មានិយម ហើយត្រូវបានរៀបការជាមួយ នាយមឿន ដែលជាបុរសម្នាក់ ចូលចិត្តមនុស្សស្រីដែលមានចិត្តល្អ ផ្ទុយស្រឡះពីចរិតរបស់នាង ។ ដោយការប្រច័ណ្ឌ ការ៉ាកេតបាន ព្យាយាមសម្លាប់គូប្រជែងស្នេហ៍របស់នាង ប៉ុន្តែអ្នកបំរើម្នាក់បានស្លាប់ជំនួសវិញ។ ខណៈនោះ ការ៉ាកេត ត្រូវបានគេសង្ស័យថាឃាតករ ប៉ុន្តែនៅតែមិនអាចរកភស្តុតាងណាមកចាប់ទោសនាងបាន។ ដូច្នេះ នាយមឿន និងលោកឪពុករបស់គាត់ បានធ្វើពិធីពអបិយជំនឿម្យ៉ាង ដើម្បីដាក់ទោសការ៉ាកេត។ អភិនីហារ ដ៏អស្ចារ្យមួយបានកើតឡើង ដែលនៅក្នុងពេលធ្វើពិធីនោះ Karakade បានស្លាប់ ហើយវិញ្ញាណរបស់នាងត្រូវបានចូលជំនួសដោយ កាដេសួរ៉ាងដែលជាអ្នកបុរាណវិទ្យានោះទៅវិញ។
បន្ទាប់ពី កាដេសួរ៉ាង បានភ្ញាក់ពីដំណេកនៅក្នុងខ្លួនរបស់ការ៉ាកេត នាងក៏មានការចង់ដឹងចង់ឃើញយ៉ាងខ្លាំង ដើម្បីទទួលយកបទពិសោធន៍នៃបរិបទប្រវត្តិសាស្ត្រដែលនាងធ្លាប់សិក្សា។ មនុស្សគ្រប់គ្នានៅជុំវិញនាងមានការភ័ន្តច្រឡំ ព្រោះការ៉ាកេតថ្មីនេះ មិនដូចជាការ៉ាកេតពីមុនទៀតទេ។ នាងដូចជាមនុស្សពីរខុសគ្នាទាំងស្រុ ដែលគ្រប់គ្នា មិនយល់ពីនាងទាល់តែសោះ សូម្បីតែសុជីវធម៌ និងពាក្យសម្តី ក៏និយាយចេញឡើង ហាក់មិនមែនជាអ្នកនៅក្នុងសម័យបុរាណនោះ។ មិនតែប៉ុណ្ណោះ នាងថែមទាំងចេះយល់ពីតម្លៃមនុស្សនៅជុំវិញខ្លួន និងចេះធ្វើបុណ្យ មានចិត្តល្អថែមទៀតផង។ គ្រួសាររបស់នាយមឿន រួមទាំងអ្នកបម្រើ ហាក់ចម្លែកចិត្តយ៉ាងខ្លាំង ដែលការ៉ាកេតខុសប្លែកបែបនេះ ។ ក្នុងពេលដែល កាដេសួរ៉ាង ចូលទៅក្នុងខ្លួនប្រាណរបស់ការ៉ាកេត នាងបានផ្លាស់ប្តូរ នូវផ្នត់គំនិតមិនល្អមួយចំនួននៅក្នុងសម័យបុរាណមួយនោះ ហើយលើសពីនេះទៀត នាងបានចូលប្រឡូកទៅក្នុងសង្គមនយោបាយដែលកំពុងតែមានចលាចលផងដែរ។ ចុងក្រោយ អំពើល្អដែលកើតចេញពីវិញ្ញាណរបស់កាដេសួរ៉ាង នៅក្នុងខ្លួនការ៉ាកេត បានធ្វើឲ្យគ្រប់គ្នា ពោរពេញដោយក្តីស្រឡាញ់ និងការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតនាយមឿន ព្រមទទួលយកស្នេហាជាមួយនឹងការ៉ាកេតម្តងទៀត៕
MON - THU
6:00 PM