© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
រជ្ជកាលព្រះបាទណារៃ ជាសម័យដែលមានភាពរុងរឿងបំផុតក្នុងសម័យអយុធ្យា។ សម័យនោះ មានសកម្មភាពពាណិជ្ជកម្ម និងការទូតដ៏អស្ចារ្យជាមួយបរទេសជាច្រើនគ្រប់ជាសាសន៍ ជាពិសេសលោកខាងលិច។ គ្រប់ទីកន្លែងពោរពេញដោយជនអន្តោប្រវេសន៍បរទេស ឈ្មួញ អ្នកការទូត អ្នកផ្សព្វផ្សាយសាសនា និងយោធា។ ជនបរទេសជាពិសេសជនជាតិលោកខាងលិច ត្រូវបានគាំទ្រដើម្បីជិះជាន់ជនជាតិអយុធ្យាដែលបង្កឱ្យមានកំហឹងក្នុងចំណោមប្រជាជនអយុធ្យា។ ភុតសន គឺជាកូនស្រីដ៏ស្រស់ស្អាតរបស់វេជ្ជបណ្ឌិតដ៏ល្បីល្បាញម្នាក់ដែលឪពុកបានទទួលមរណភាពទៅហើយ។ នាងបានទទួលចំណេះដឹងផ្នែកវេជ្ជសាស្ត្រយ៉ាងល្អពីឪពុករបស់នាង។ អីនត្រា គឺជាមន្ត្រីរាជការម្នាក់ ដែលមានទំនួលខុសត្រូវចំពោះសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់ទីក្រុង។ ចំណែកឯរ៉ូបឺត គឺជាបុរសជនជាតិបារាំងដ៏សង្ហាម្នាក់ ស្និទ្ធស្នាលនឹងអ្នកការទូតយោធាបារាំង ដែលស្តេច ណារ៉ៃ បានខ្ចីពីស្តេចបារាំងដើម្បីឲ្យមកធ្វើការ។ ព្រហ្មលិខិត បាននាំពួកគេទាំងបីនាក់មកគ្នា និងធ្វើការស៊ើបអង្កេតលើការស្លាប់របស់ប្រធានកប៉ាល់ដឹកទំនិញដ៏សំខាន់របស់បារាំង ដែលបានស្លាប់ខណៈក្នុងហេតុការណ៍ដ៏ចម្លែក និងអាថ៌កំបាំងមួយ។ ដូច្នេះហើយ ករណីនេះមានអត្ថិភាពនៃកណ្ឌអយុធ្យាដែលជាប់ពាក់ព័ន្ធ ព្រោះវាអាចនឹងបង្កឲ្យមានសង្រ្គាម ដោយត្រូវបានអះអាងថាជាបុព្វហេតុត្រឹមត្រូវសម្រាប់កងទ័ពបារាំងដណ្តើមយកនគរអយុធ្យា។ ការស៊ើបអង្កេតនាំពួកគេទាំងបីទៅកាន់មនុស្សមួយចំនួនដែលពាក់ព័ន្ធខ្លះ រឿងរ៉ាវជាច្រើន និងជនសង្ស័យជាច្រើន ដែលពួកគេម្នាក់ៗមានអាថ៌កំបាំងដែលមិននឹកស្មានដល់ រួមទាំង ជនសង្ស័យម្នាក់ជាស្ត្រីមានអំណាចក្នុងព្រះបរមរាជវាំងផងដែរ។ លើសពីនេះ ការស៊ើបអង្កេតក៏នាំឱ្យបុរសសង្ហារ និងខ្ពស់ត្រដែតទាំងពីរនាក់នោះ មានចិត្តមកលើភុតសន ហើយអ្នកទាំងពីរត្រៀមខ្លួនប្រជែងយកបេះដូងនាង៕
MON - THU
6:00 PM