© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
« ឃាតករកំពូលស្នេហ៍ » គឺជាសាច់រឿងដែលរៀបរាប់ពីខ្សែជីវិតរបស់មនុស្សស្រីម្នាក់ ។ ដួងចន្ទ ដែលជានារីដៃឆៅ ហ៊ានសម្លាប់មនុស្សមិនខ្លាចញញើតអ្វីឡើយ គេធ្លាប់មានស្នាមបទឧក្រិដ្ឋជាច្រើនករណីក្នុងសង្គមងងឹត។ ថ្ងៃមួយ ដួងចន្ទ និងក្រុមរបស់នាង បានធ្វើរឿង ឃាតកម្មមួយ ប៉ុន្តែទទួលបានបរាជ័យ ហើយជាអកុសល នាងក៏បានជួបនឹងគ្រោះថ្នាក់។ ក្នុងហេតុការណ៍នោះ ដួងចន្ទ បានធ្លាក់ចូលទៅក្នុងជ្រោះដែលមើលទៅ គ្មានសង្ឃឹមថានឹងរស់រានមានជីវិតមកវិញឡើយ។ សំណាងល្អ ដួងចន្ទ បានជួបនឹង អាទី ដែលជាប្រធានឧទ្យានជាតិ ហើយបានជួយសង្គ្រោះនាងឲ្យរួចផុតពីគ្រោះថ្នាក់ដល់ស្លាប់បាន។ ដួងចន្ទ ដឹងខ្លួនវិញ ជាមនុស្សថ្មីម្នាក់ទៀត នាងបាត់បង់ការចងចាំ ដោយមិនស្គាល់ថាខ្លួននាងជានរណា។ អាទី បានប្រែឈ្មោះថ្មីឲ្យនាងឈ្មោះថា ចៅចូវ ហើយសូម្បីតែអត្តចរិតដែលធ្លាប់តែម៉ត់ចត់ ឃោរឃៅ ក្លាហាន ក៏ប្រែមកជាសុភាពរាបសារ គួរឲ្យស្រឡាញ់។ ការប្រែប្រួលនេះ បានធ្វើឲ្យអាទី ចាប់អារម្មណ៍ទៅលើដួងចន្ទ ហើយទាំងពីរនាក់ក៏មានចិត្តឲ្យគ្នាទៅវិញទៅមក ប៉ុន្តែនៅថ្ងៃមួយ ការវិលត្រឡប់ការចងចាំរបស់ដួងចន្ទ បានវិលមកវិញ ។ ចុងក្រោយ អ្វីសម្រាប់ដួងចន្ទ និង អាទី ហាក់ដូចជាចាប់ផ្តើមសារជាថ្មី ៕
MON - THU
11:00 AM