© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាសាច់រឿងមួយ ដែលបកស្រាយបង្ហាញពីជីវិតនៅក្នុងគ្រួសារ កូន ប្តី ប្រពន្ធ
ថ្ងៃមួយ ព្រីមម៉ា ដឹងថាខ្លួនមានផ្ទៃពោះជាមួយមិត្តប្រុសផានុ។ ទោះបីជាយ៉ាងណា ផានុ មានអនាគតភ្លឺស្វាងទៅរៀននៅបរទេស។ ដូច្នេះហើយ ទើប ព្រីមម៉ា សម្រេចចិត្តរក្សាការពិតនៃការមានផ្ទៃពោះរបស់នាងជាអាថ៌កំបាំង ហើយរត់ទៅធ្វើជាអ្នកម៉ាក់ Single វិញ។ ជាច្រើនឆ្នាំកន្លងផុតទៅ មុនពេលដែលផានុ ត្រលប់មកវិញដឹងថា តាមពិត ព្រីមម៉ា មានផ្ទៃពោះជាមួយកូនរបស់គាត់។ ដូច្នេះហើយ គាត់ចាប់ផ្តើមព្យាយាមយកនាងមកវិញ។ យ៉ាងណាមិញ ព្រីម ម៉ាក៏មានអ្នកមើលថែនាងម្នាក់ទៀត ឈ្មោះ ភីរ៉ា ដែលជាចុងភៅដ៏សុភាពម្នាក់។
ណារី ជាស្ត្រីធ្វើការ និងជាអ្នកត្រួតពិនិត្យខាងផ្នែកហិរញ្ញវត្ថុ។ នាងតែងតែគិតចង់មានកូន ដូច្នេះហើយសម្រេចចិត្តបង្កកពងញីរបស់នាង តាមបែបវិទ្យាសាស្ត្រ។ ថ្ងៃមួយ ណារី បានជួបណាខូល ដែលមើលទៅអាចជាមនុស្សល្អសម្រាប់នាងបាន។ គាត់អនុញ្ញាតឱ្យនាងប្រើមេជីវិតឈ្មោលរបស់គាត់សម្រាប់ដំណើរការបង្កើតមេជីវិតឈ្មោល ព្រោះគាត់ក៏ចង់មានកូនដែរ។
ជាអកុសល ពួកគេបានរកឃើញថានីតិវិធីនេះមិនត្រូវបានអនុញ្ញាតសម្រាប់គូស្វាមីភរិយាដែលមិនទាន់រៀបការនោះទេ។ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ណារី ត្រូវតម្រូវឲ្យមានការរៀបការជាមុនសិន ទើបអាចមានកូនដោយវិធីនេះបាន ។ ណាខូល ទទួលយកគោលការណ៍មួយនេះ ប៉ុន្តែណារី ដឹងតិចតួចថាគាត់មានអាថ៌កំបាំង - គាត់នៅតែស្រលាញ់អ្នកផ្សេង។ចំណែកឯសារិនតា ត្រូវរស់នៅជាមួយស្វាមីអ្នកនយោបាយដ៏តឹងរ៉ឹង។ នាងក៏ជាភរិយាមួយដែលមិនត្រូវបានផ្តល់ឲ្យមានជីវិតឯករាជ្យនោះទេ គឺនៅក្រោមគ្រប់គ្រងរបស់ស្វាមី។ ដំណើរសាច់រឿងមួយនេះ ត្រូវបានលាតត្រដាងពីជីវិតតួអង្គនីមួយ ដែលមានស្ថានភាពគ្រួសារផ្សេងៗគ្នា ហើយចុងក្រោយក៏រកឃើញនូវដំណោះស្រាយមួយដ៏ល្អ ដើម្បីសុភមង្គលក្នុងជីវិតរបស់ពួកគេ៕
MON - FRI
11:00 AM