© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
មុទិតា គឺជានារីដែលមានរូបសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញ និងចូលចិត្តសម្រាប់មនុស្សនៅជុំវិញខ្លួន រហូតដល់មានវិញ្ញាណខ្មោចបុរសម្នាក់ឈ្មោះ នុន បែរជានៅតាមជាប់ ចង់អោយនាងយល់ពីចិត្តរបស់គេថែមទៀតផង។ រំលឹកថយក្រោយ មុនពេលដែលនុនស្លាប់ គាត់ត្រូវបាន ខាត់ ឃុន ដែលសង្សាររបស់មុទិតា ជួលអោយធ្វើជាអ្នករៀបចំថ្ងៃកំណើតរបស់នាង។ នុន មានគ្រួសារ មានប្រពន្ធកូនដែលកំពុងតែពរពោះ រង់ចាំខ្លួននៅឯផ្ទះ ។ នៅយប់ថ្ងៃនោះ បន្ទាប់ពីនុនបញ្ចប់ការងារជាអ្នករៀបចំមក ខ្លួនក៏ទទួលបានលុយជាច្រើនពីឃុន ហើយសង្ឃឹមនឹងយកទៅអោយភរិយាបណ្តូលចិត្ត។ សំណាងអាក្រក់កើតឡើង នុនត្រូវបានចោរតាមប្លន់លួចយកលុយនោះ ហើយសម្លាប់នៅតាមផ្លូវពីកំពុងធ្វើដំណើរទៅផ្ទះវិញ ដោយសារតែជួយមុទិតាពីពួកចោរ ។ មុទិតា បាននៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ ហើយនាងមិននឹកស្មានថា នុន ត្រូវបាត់បង់ជីវិតនោះទេ។ នុន តែបង្ហាញខ្លួនដូចជាមនុស្សនៅរស់ នៅក្បែរមុទិតា សុំការប្រឹក្សារយោបល់ពីនាង ក៏ព្រោះតែខ្លួនមិនបានបំពេញបំណងអោយប្រពន្ធកូនជាលើកចុងក្រោយ។ មុទិតា និងនុនជាព្រលឹងខ្មោច បានក្លាយជាមិត្តភក្តិនឹងគ្នាដោយមិនដឹងខ្លួន ហើយរាល់ពេលដែលមុទិតាមានបញ្ហា ឬអ្នកណាធ្វើបាប នុនតែងបង្ហាញខ្លួនជួយគ្នាគ្រប់ពេល៕
MON - FRI
11:00 AM