© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភីម គឺជានារីម្នាក់ដែលមានភាពឆ្លាតវៃ និងពូកែដោះស្រាយបញ្ហាដោយសម្ងាត់ ។ នាងអាចមើលពីជម្រៅចិត្តរបស់មនុស្សដែលនៅជុំវិញខ្លួននាង និងថែមទាំងជាមនុស្សស្រីមានចរិតក្លាហានក្នុងការឆ្លងកាត់ឧបសគ្គធំនានា។ រយៈពេលមួយបានកន្លងផុតទៅ ឪពុកចិញ្ចឹមរបស់ភីម បានធ្លាក់ខ្លួនឈឺសន្លប់ស្តូកស្តឹង ដូចជាមនុស្សគ្មានវិញ្ញាណ។ ភីម ត្រូវរស់នៅមើលឃើញរូបរាងឪពុកខ្លួន នៅដេកមួយកន្លែងដោយមិនអាចនិយាយស្តី បើកភ្នែកមើលឃើញនាងបាន។ ជាទំនាយមកថា បើចង់ឲ្យឪពុករបស់នាងជាពីជំងឺម្យ៉ាងនេះ នាងត្រូវតែរកឱសថទិព្វម្យ៉ាងពីព្រៃហេមពាន្ត ដែលជាព្រៃអាថ៌កំបាំងរបស់ព្រះ និងអរូប ជាច្រើនរស់នៅ ហើយក៏កម្រនឹងមានមនុស្សទៅដល់ដែរ។ បើទោះបីជាទៅដល់ ក៏មិនប្រាកដថា អាចមានជីវិតវិលត្រលប់មកវិញបានដែរ។ ជានិស្ស័យ បុរសព្រានព្រៃម្នាក់ គឺ ក្រិត ដែលជាឈាមជ័យអ្នកប្រមាញ់សត្វ បានធំឡើងក្នុងព្រៃ ហើយបានស្គាល់ពីទីតាំងភូមិសាស្ត្រច្បាស់។ ភីម បានជួបនឹងក្រិត ក្នុងថ្ងៃកម្មវិធីដេញថ្លៃរូបសំណាកព្រះដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយនាងក៏បានសុំការជួយពីក្រិត ដើម្បីចូលខ្លួនទៅរកឱសថទិព្វ និងស្រាវជ្រាវនៅក្នុងព្រៃហេមពាន្តនោះ។ ទាំងពីរនាក់ ក្រិត និងភីម តែងមានគំនិតខ្វែងគ្នាគ្រប់ពេល រហូតធ្វើឲ្យការឈ្លោះប្រកែកមួយនេះ ក្លាយជាស្នេហា៕
MON - FRI
11:00 AM