© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ម៉ុង គឺជាពាណិជ្ជកររូបសង្ហារម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម និងជាមនុស្សប្រុសដែលឈ្លាសវៃ។ ម៉ុង ក៏ជាមនុស្សប្រុសដែលកាច និងពិបាកនឹងអ្នកណាម្នាក់យល់ចិត្តគេខ្លាំងណាស់។ មនុស្សស្រីជាច្រើននាក់ តែងប្រាថ្នាសុំចូលទៅក្នុងបេះដូងរបស់គេ ប៉ុន្តែចិត្តគំនិតរបស់គេ គឺគិតតែរឿងរកសុីតែម្យ៉ាងគត់។ ជីត គឺជាលេខាស្រីដែលមានចរិតស្លូតបូត។ នាងធ្វើការដោយយកចិត្តទុកដាក់ ទៅលើការងារដែលម៉ុងបានដាក់ឲ្យធ្វើ។ ថ្ងៃមួយ សំណាងអាក្រក់បានកើតឡើងរវាងគ្រួសារម៉ុង និងគ្រួសារជីត។ សមាជិកម្នាក់ក្នុងគ្រួសាររបស់ជីត គឺជាអ្នកបើកបរតាក់សុីឈ្នួល ហើយជួនចំជាពេលមួយនោះ ប្អូនស្រីរបស់ម៉ុងត្រូវបានអ្នកបើកបរតាក់សុីនោះ ជ្រុលចង្កុលបណ្តាលឲ្យនាងត្រូវធ្លាក់ខ្លួនពិការជារៀងរហូត។ ម៉ុង ចាប់ផ្តើមមានចិត្តស្អប់ជីត ដោយសារតែគ្រួសារនាងទើបធ្វើឲ្យប្អូនស្រីរបស់គេធ្លាក់ខ្លួនពិការ។ ជីត ព្យាយាមគេចចេញពីពីម៉ុង ហើយព្រមទទួលយកនូវកំហុសដែលបានសាងឡើងដោយអចេតនាពីគ្រួសាររបស់នាង។ ម៉ុង បានដាក់ទោស ជីត ដោយគ្រប់បញ្ហាផ្លូវចិត្ត ធ្វើឲ្យនាងក្លាយជាមនុស្សដែលមានតែទុក្ខសោក និងការឈឺចាប់ក្នុងជីវិត។ ពេលវេលា និងអំពើល្អរបស់ជីតជាច្រើនឆ្នាំ ក៏បានប៉ះប៉ូវឲ្យម៉ុង ព្រមទទួលដឹងថា វាមិនមែនជាកំហុសរបស់ជីតនោះទេ។ ចិត្តដែលខឹង ក៏បានប្រែក្លាយបន្តិចម្តងៗមកជាក្តីស្រឡាញ់ឡើងវិញ រវាងម៉ុង និងជីត៕
MON - FRI
11:00 AM