© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«បណ្តាសាស្នេហ៍» គឺជាសាច់រឿង នៃប្រវត្តិអតីតកាលរាប់ពាន់ឆ្នាំ របស់គូស្នេហ៍មួយគូ ក្នុងសម័យបុរាណដ៏យូរលង់ណាស់មកហើយ។ ព្រះអង្គម្ចាស់ ដែលជាខ្សែរាជវង្សក្នុងសម័យកាលនោះ ព្រះនាម ផាចារ៉ា ដែលត្រូវទទួលបណ្តាសាដោយសារតែនារីជាគូស្នេហ៍គឺ ព្រះនាង ម៉ាទ្រៀ រហូតធ្វើឲ្យគេមិនអាចចាប់ជាតិជាមនុស្សក្នុងជាតិខាងមុខបាន។ ផាចារ៉ា ត្រូវរស់នៅជាមនុស្សអាថ៌កំបាំង ជាមួយនឹងការហ៊ុំព័ទ្ធដោយវិញ្ញាណដ៏ពិសេសមួយ។ ជាងពីរពាន់ឆ្នាំ បានកន្លងផុតទៅ ម៉ាទ្រៀ បានចាប់កំណើតជាមនុស្សក្នុងយុគសម័យទំនើប ប៉ុន្តែនាងក៏ត្រូវទទួលវេនកម្មរបស់នាងផងដែរ។ នាង ជាមនុស្សមានបញ្ហាខាងសុខភាព ហើយវាជាផលរំខានមួយ សម្រាប់នាងជាខ្លាំង។ ម៉ាទ្រៀង មានឈ្មោះថ្មី គឺ ប៉្រាវប្លយ ដែលជាតារាសម្តែងមួយរូប ហើយផាចារ៉ា តែងតែតាមលងបន្លាចប្រ៉ាវ គ្រប់ពេលនៅក្នុងជីវិតរបស់នាង។ ផាចារ៉ា មានចិត្តគុំគួនទៅលើគូស្នេហ៍របស់ខ្លួន គឺប៉្រាវ ប៉ុន្តែបេះដូង និងក្តីស្រឡាញ់របស់គេ នៅតែមានចំពោះប៉្រាវជារៀងរហូត។
MON - FRI
6:00 PM