© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
មានកាលដំណាលមួយថា នៅក្នុងសម័យដើម មានការបែងចែកវណ្ណៈ ឋានៈ ក្សត្ររាជវង្ស អ្នកមានអ្នកក្រ ទាសករ និងអ្នកងារជាដើម។ នៅតំបន់នៃប្រាសាទអង្គរវត្ត មានភូមិតូចមួយ ដែលត្រូវបានគេនិយាយតៗគ្នាថា ជាភូមិដែលពោរពេញទៅដោយប្រជាជនរស់នៅ ជាទេសករ និងមានទម្លាប់មួយតាំងពីដើម គឺចូលចិត្តនិយាយកុហកតៗគ្នា។ ដោយសារតែជាប់ជំពាក់បំណូលតកូនតចៅ ពីគ្រួសារសេដ្ឋីម្នាក់ឈ្មោះ តុង មានអ្នកភូមិជាច្រើន បានធ្លាក់ខ្លួនធ្វើជាទាសករនៅបម្រើផ្ទះសេដ្ឋីនោះតមក។
នៅគ្រានៃសម័យនោះដែរ នៅមិនឆ្ងាយពីភូមិប៉ុន្មាន ក៏មានមាណពកម្សត់ម្នាក់ ឈ្មោះ ទេរក្ស រស់នៅពីរនាក់ម្តាយកូនយ៉ាងលំបាក។ មាណព ហេតុតែដឹងគុណចំពោះម្តាយ ក៏ដាច់ចិត្តលក់ខ្លួនធ្វើជាទាសករ បម្រើជាខ្ញុំនៅផ្ទះសេដ្ឋីនោះ ដើម្បីយកប្រាក់មកព្យាបាលជំងឺរបស់ម្តាយ។
សេដ្ឋីរូបនោះ មានកូនស្រីម្នាក់ឈ្មោះ នាងចន្ទ្រា ដែលជាមនុស្សស្រីតម្កើងខ្លួន និងគ្មានកេរខ្មាស ចង់បានរបស់អ្វីហើយគឺត្រូវយកឲ្យបាន។ មាណព ក្រោយពេលចូលទៅរស់នៅផ្ទះសេដ្ឋីនោះ ក៏ត្រូវបាននាងចន្ទ្រាលួចចាប់ចិត្ត និងចាប់យកមកធ្វើប្តីអោយទាល់តែបាន។ បើទោះបីជាខ្លួនក្រខ្សត់យ៉ាងណា មាណពមិនបានត្រេកត្រអាលនឹងទ្រព្យរបស់នាងចន្ទ្រាឡើយ ហើយតែងតែគេចមុខមិនចង់ជួប។ ចន្ទ្រា ដឹងថា ខ្លួនមិនត្រូវបានមាណពស្រឡាញ់ ក៏ចេះតែមានចិត្តចង់ធ្វើបាប មាណពវិញ។ ថ្ងៃមួយ ចន្ទ្រាបានអុចអាលឪពុកខ្លួន ឲ្យប្រើមាណពទៅរក បេះផ្ការាំងភ្នំឲ្យបាន១០០ដើម ហើយគាប់ជួនពេលនោះ មាណពក៏មាននិស្ស័យបុណ្យបានជួបនឹងទេពធីតា៥អង្គ ដែលចុះមកកម្សាន្តនៅក្នុងព្រៃនោះ។ ទេពធីតា ព្រះនាម ទេពរក្សា បានជាប់ជំពាក់ចិត្តជាមួយនឹងមាណព ហើយក៏ចូលទៅជួយឲ្យមាណពអាចរកបានផ្ការាំងភ្នំរហូតដល់ទៅ ១០០ដើមមែន។
លុះក្រោយៗមក មាណព ដោយអត់ទ្រាំរស់នៅជាមួយនឹងសេដ្ឋីមិនបាន ហើយប្រាក់ដែលខ្លួនបានខ្ចីពីសេដ្ឋីនោះ ក៏សងគ្រប់ចំនួន ទើបសម្រេចចិត្តសុំសេដ្ឋីទៅរស់នៅក្នុងភូមិ ក្បែរព្រៃដូចពីមុនវិញ។ ទេពរក្សា ត្រូវព្រះបិតានៅឋានលើ ដាក់ទណ្ឌកម្មមកលើនាង ដោយសារតែនាងលូកដៃចូលទៅជួយរឿងមនុស្សលោក ព្រះនាងក៏សម្រេចចិត្តសុំមាណពរស់នៅជាមួយ រហូតក្លាយជាប្តីប្រពន្ធនឹងគ្នា។ ដោយសារតែសម្ពាយបុណ្យ និងការខិតខំធ្វើបុណ្យក្នុងជាតិថ្មីនេះ បានធ្វើឲ្យមាណព និងនាងទេពរក្សា ក្លាយជាអ្នកមានស្តុកស្តម ទ្រព្យសម្បត្តិមិនខ្វះ ហើយនាងទេពរក្សា ក៏បានអប់រំចិត្តអ្នកភូមិ ឲ្យងាកមកប្រកាន់យកភាពទៀងត្រង់ មិនភូមិភកហុក ដូចមុនទៀត។ មិនយូរប៉ុន្មាន មាណព និងទេពរក្សាក៏មានបុត្រាមួយអង្គ ប៉ុន្តែហេតុតែនិស្ស័យកម្មនៅមាន ឪពុក និងកូនក៏បានក្លាយជា សត្រូវនឹងគ្នា ហើយនាងទេពរក្សាក៏ដល់ថ្ងៃកំណត់ឡើងទៅឋានលើវិញ។
តើឪពុកកូន និងព្រះធីតា ជាមាតា អាចនឹងជួបជុំគ្នាវិញឬយ៉ាងណា? បើម្នាក់ជាមនុស្សលោក និងម្នាក់ទៀត ជាទេវតានោះ?
MON - THU
8:00 PM