© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាសាច់រឿង ដែលរៀបរាប់ស្នេហា កំលោះទីក្រុង ប៉ះក្រមុំស្រុកស្រែ ដោយមានការលាយឡំនឹងការអប់រំក្នុងសង្គម និងការប្រឆាំងជាដាច់ខាតរាល់ការប្រកបនូវមុខជំនួញដែលប្រាស់ចាកពីច្បាប់។ គុណ ប៊ុនសក្តិ ជាកំលោះសង្ហាររស់នៅទីក្រុង មានមុខងារតួនាទីជា ប៉ូលីសកម្ចាស់គ្រឿងញៀន។ ប៊ុនសក្តិ មានគូណ្ដឹងស្រីស្អាត បែបស៊ីវីល័យរស់នៅទីក្រុងដូចគ្នា ឈ្មោះ លីកា ។ ក្រោយពីបានរឿងរ៉ាវក្នុងសង្គមងងឹតរបស់ឪពុកលីកា ដែលជាឈ្មួញគ្រឿងញៀនរួចមក ប៊ុនសក្តិ បានបញ្ជារឲ្យមានការចាប់ខ្លួន ហើយភាពជាគូដណ្តឹងក៏ត្រូវបានផ្តាច់ពាក្យចោលតែម្តង។
ក្រោយពីផ្តាច់ចំណងស្នេហាហើយ ប៊ុនសក្តិ ក៏ត្រឡប់មករស់នៅជនបទតាមខេត្តជាមួយនឹងលោកតារបស់ខ្លួនវិញ។ ជានិស្ស័យ ក៏បណ្តាលឲ្យពោះម៉ាយខាន់ស្លារូបនេះ បានជួបនឹងនាងក្រមុំឆ្នាស់ឆ្នើម ដែលរស់នៅក្នុងភូមិស្រុកជាមួយគ្នា។ ប្រហុក ជាឈ្មោះនាងក្រមុំ ដែលនាងមានជីវភាពមិនសូវជាធូរធារទេ បានចិញ្ចឹមជីវិតពីការលក់ផ្អកប្រហុកជាមួយនឹងយាយតែប៉ុណ្ណោះ។ បើទោះបីជា ប្រហុក នាងមិនសូវជាមនុស្សស្រីឡូយឆាយ រស់ក្នុងជីវិតសាមញ្ញយ៉ាងណា តែនាងមិនខ្លាចនឹងការគំរាម និងមិនចេះរណបអ្នកណាម្នាក់នោះទេ។ ប៊ុនសក្តិ តាំងពីបានជួបគ្នាជាមួយនឹងប្រហុកមក មិនមែនមិនត្រឹមតែមិនចង់រាប់អានគ្នាទេ ថែមទាំងមានចិត្តស្អប់គ្នា ឌឺដងដាក់គ្នាទៀតផង។ ការស្អប់យូរៗ ទៅ ក៏បានប្រែក្លាយជាស្នេហាម្តងបន្តិច រហូតមានថ្ងៃមួយ វត្តមានអ្នកទីបី បានចូលមកដល់។ លីកា អតីតគូដណ្តឹង និង សង្សារចាស់របស់ ប៊ុនសក្តិ បានវិលត្រឡប់មកតាមរក រូបគេដល់ស្រុកកំណើត។ បញ្ហាមួយនេះ បង្កើតបានជាស្នេហាច្រើនជ្រុង ដែលធ្វើឲ្យនាងប្រហុក មានការយល់ច្រឡំមកលើប៊ុនសក្តិ។ ចុងក្រោយ ដោយសារតែភាពជឿជាក់គ្នា ស្រឡាញ់គ្នាពិតប្រាកដ និងមានឆន្ទៈក្នុងការចូលរួមចំណែកបំបាត់ចោលនូវការជួញដូរ ចែកចាយគ្រឿងញៀននៅក្នុងភូមិនោះ ក៏បានធ្វើឲ្យអ្នកដែលធ្វើខុសនឹងច្បាប់ត្រូវទទួលទោស ហើយអ្នកដែលតស៊ូដើម្បីសេចក្តីសុខ និងប្រយោជន៍រួម ក៏បានសមបំណង។ យ៉ាងណាមិញ ដូចជា ប៊ុនសក្តិ និងនាងប្រហុក ក៏បានក្លាយជាប្តីប្រពន្ធយ៉ាងរីករាយ មានការជូនពរ គាំទ្រពីអ្នកស្រុក រហូតបង្កើតបានគ្រួសារ ជាកូនជាចៅ យ៉ាងច្រើន៕
MON - THU
8:00 PM